(កំពង់ស្ពឺ)៖ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ អាណត្តិទី៤ (២០១៧-២០២២) និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍សង្កាត់អាណត្តិទី៥ (២០២២-២០២៧) របស់ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយទទួលលទ្ធផលល្អជាទីគាប់ចិត្ត។

កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ អាណត្តិទី៤ របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំត្រពាំងជោ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ត្រូវនឹងថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ដោយមានការចូលរួមពី៖ លោក សាន វណ្ណេត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំត្រពាំងជោ ក្រោមអធិបតីលោក សុខ ភា ប្រធានក្រុមកាងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងលោក លេង ផាលី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក សាន វណ្ណេត និងក្រុមកាងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំត្រពាំងជោ បានយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ចែកជូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងជោ ដោយម្នាក់ៗទទួលបាន៖
១៖ អាវគណបក្សចំនួន១អាវសរុប ១១០អាវ គិតជាទឹកប្រាក់ ៨៨០,០០០រៀល
២៖ មួកគណបក្សចំនួន១ សរុប ១១០មួក គិតជាទឹកប្រាក់ ៨៨០,០០០រៀល។
៣៖ ជូនថវិការដល់ក្រុមលាខាធិកាកក់ត្រាចំនួន គិតជាទឹកប្រាក់ ១៨០,០០០រៀល។
៤៖ ជូនមេឃុំត្រពាំងជោ ១០ម៉ឺនរៀល
៥៖ ជូនគណៈបក្សឃុំ ១០ម៉ឺនរៀល
៦៖ ថវិការសំរាប់ជុសជុលនិងលាបថ្នាំទីស្នាក់ការបក្សឃុំត្រពាំងជោចំនួន ១,៥០០,០០០រៀល។
៧៖ ថវិការសំរាប់ឈូសឆាយកាប់ឆ្ការនិងរៀបចំសួរទីស្នាក់ការបក្សឃុំត្រពាំងជោចំនួន ១,២០០,០០០រៀល។
៨៖ នំបុ័ងចំនួន ១៥០ដើម គិតជាទឹកប្រាក់ ១៥០,០០០រៀល
៩៖ បាយ១៥០ប្រអប់ គិតជាទឹកប្រាក់ ៩០០,០០០រៀល
១០៖ ថវិកាផ្សេងៗសម្រាប់បង្កើតកម្មវិធី ១,០០០,០០០រៀល។ សរុបទឹកប្រាក់មានចំនួន៖ ៦,៨៩០,០០០ (ប្រាំមួយលានប្រាំបីសែន និងប្រាំបួនម៉ឺនរៀល)

ជាមួយគ្នានោះដែរ លោក សាន វណ្ណេត បានដឹកនាំក្រុមការងារទាំងអស់ ចុះទៅពិនិត្យ និងមានគម្រោងជួសជុលធ្វើរបងទីស្នាក់ការបក្សឃុំត្រពាំងជោឡើងវិញ ក្រោមការចង្អុលបង្ហាញពី លោក លេង ផាលី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក ៤ឃុំ។

លោក សាន វណ្ណេត បានបញ្ជាក់ថា «តាមកាសិក្សានៃគម្រោងក្នុងការជួសជុលរបងឡើងវិញ គឺមាន១៣៨ផ្ទាំង ដោយក្នុងមួយផ្ទាំងមានប្រវែង៣.៥ម៉ែត្រ និងមានប្រវែងសរុបចំនួន៤៨៩ម៉ែត្រ គឺត្រូវគ្រោងចំណាយទឹកប្រាក់អស់ប្រមាណ៧៩,០០០,០០០រៀល (ចិតសិបប្រាំបួនលានរៀល)»

សូមជម្រាបថា លោក លេង ផាលី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក ៤ឃុំ ក្នុងចំណោមឃុំទាំង៥ នៅស្រុកឱរ៉ាល់ដែលមានលោក សុខ ភា ប្រធាន គឺ៖ ១៖ ឃុំ ហោងសំណំ ដែលមានលោក គិន ប៊ុនលី ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ, ២៖ ឃុំរស្មីសាមគ្គី ដែលមានលោក ពាង ផារ័ត្ន ជាប្រធានក្រុមការងារចុះជួយឃុំ, ៣៖ ឃុំត្រពាំងជោ ដែលមានលោក សាន វណ្ណេត ជាប្រធានក្រុមការងារ និងទី៤៖ ឃុំតាសាល ដែលមាន លោក ចែម សារីម ជាប្រធានក្រុមការងារចុះជួយឃុំ៕