(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានបងប្អូនប្រទះឃើញ ចងកធ្វើអត្តឃាត និងធ្នឹមផ្ទះស្លាប់យ៉ាងអាណោចអាធម៌ ដោយសារមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយធ្វើទុក្ខខ្លាំងពេក។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើល ឡើងនៅម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះដែលមានជម្ងឺរ៉ាំរ៉ៃ សម្រេចចិត្តចងកសម្លាប់ខ្លួនឈ្មោះ កង មិថុនា អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្តកិច្ចបានបញ្ជាក់ថា យុវជនដែលស្លាប់ខាងលើ ពិតជា កើតឡើងដោយសារចងកប្រាកដមែន។ ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់សពយុវជនខាងលើ ទៅឲ្យក្រុមគ្រួសារ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី៕