(ព្រៃវែង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពេលមានរថយន្ត មួយគ្រឿងម៉ាក Ford ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2M-0077 បានធ្វើដំណើរពីលិចទៅកើត ដឹកអ្នកដំណើរពេញ ពេលមកដល់ចំណុចខ្ទមអ្នកតាកូ លើផ្លូវជាតិលេខ៨អា ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ភូមិអណូងស្អាត ឃុំក្របៅ ស្រុក កំចាយមារ ខេត្តព្រៃវែង បានរេចង្កូតទៅបុកស្លាកសញ្ញាផ្លូវកែង ក្រោយគេចពីម៉ូតូ បណ្តាលឲ្យក្រឡាប់ធ្ងន់ និងស្រាលចំនួន ៨នាក់។
ក្រោយកើតហេតុភ្លាមៗ អ្នករងរបួសទាំងអស់ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ ខណៈដែលរថយន្តត្រូវបានបញ្ជូន មករក្សាទុកនៅប៉ុស្តិ៍នគរបាលរង់ចាំដោះស្រាយនៅពេលក្រោយ។ យ៉ាងណាក៏ដោយអត្តសញ្ញាណជនរងគ្រោះ មិនទាន់ត្រូវបាន បញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ៕