(បន្ទាយមានជ័យ)​៖​ លោកវេជ្ជបណ្ឌិត ​ហ៊ុល​ សុខផល្លី​ ប្រធាន​មន្ទីរពែទ្យបង្អែកប៉ោយប៉ែត​ បានចេញសេចក្តីបំភ្លឺមួយជុំវិញការចោទ ប្រកាន់មួយចំនួន ដែលបានចុះផ្សាយនៅសារព័ត៌មានថ្មីនេះៗ ​ដោយឡើងថា មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បណ្តោយឲ្យគ្រូពេទ្យ ស្ទើរភ្លើង ​សំរាកកូនបាន​ តែស្លាប់ម្តាយយ៉ាងអាណោធ​អាធម៌។

ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបញ្ជាក់ថា ស្ត្រីដែលសំរាលកូននោះ គឺមន្ទីរពេទ្យធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងធ្វើការ តាមដានគ្រប់ពេលវេលា រួមទាំងធ្វើការបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីផងដែរ។ ជាមួយគ្នានេះ មន្ទីរពេទ្យមានចិត្តអាណិត ដល់អ្នកជំងឺដែលទទួលមរណភាព ទោះបីយើងខិតខំជួយគាត់អស់ពីសមត្ថិភាព ប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ៕  

សូមអានសេចក្តីបំភ្លឺទាំងស្រុង៖