(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍ មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ មហាអំណាចចិន ប្រកាសគាំទ្រកម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា http://fna.asia/68627db

២៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ http://fna.asia/632b1f0

៣៖ ក្រសួងអប់រំប្រកាសលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២១៖ បេក្ខជនប្រឡងជាប់ចំនួន ៧២,០១៦នាក់ ស្មើនឹង៦៥.៦៥%, សិស្សជាប់និទ្ទេស A ចំនួន១៧៥៣នាក់ http://fna.asia/3a703ad

៤ ៖ មេដឹកនាំកម្ពុជា-សិង្ហបុរី ឯកភាពឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ាន បន្តប្រជុំពិនិត្យការងារបន្តទៀតរបស់អាស៊ាន ជាពិសេសការងាររបស់ប្រេសិតពិសេស http://fna.asia/a8d47f9

៥៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរតាមរាជធានីខេត្ត ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ http://fna.asia/40f07dd

៦៖ អ្នកនាង ធី សុវណ្ណថា ចេញបដិសេធចំពោះការប្រឌិតចោទប្រកាន់ជាថ្មី ហើយផ្តាំទៅលោក សម រង្ស៉ី ឱ្យបំភ្លេចនាងចោលចុះ http://fna.asia/5ac1315

៧៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសម្រេចផ្ទេរចំណែកវ៉ាក់សាំងរបស់ខ្លួនជាមូលនិធិអាស៊ាន ឱ្យទៅមីយ៉ាន់ម៉ាទាំងអស់ ដែលមានតម្លៃប្រមាណ ១លានដុល្លារ http://fna.asia/6af931c

៨៖ មនុស្សជំនិត លោក កឹម សុខា រិះគន់ថា លោក សម រង្ស៉ី ជា «អ្នកក្លាហានអណ្តើកក្នុងស្នូក» ក្រោយប្រកាសចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស លោក កឹម សុខា http://fna.asia/c6999ec

៩៖ ធនាគារជាតិនៃកម្ពុជា ដាក់ចេញគោលនយោបាយ១០ចំណុច គាំទ្រការងើបឡើងនៃកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ http://fna.asia/d04972c

១០៖ រាជរដ្ឋាភិបាល ប្រមូលចំណូលបានជិត៥០លានដុល្លារ ពីការអនុញ្ញាតឲ្យរថយន្ដអត់ពន្ធជាង៥ពាន់គ្រឿង ចូលមកបង់ពន្ធត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ http://fna.asia/7cd0928