(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យទីស្តីការក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១៤៖៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងដឹកនាំកិច្ចប្រជុំពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ ឱកាសបុណ្យវិសាខបូជាខាងមុខ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា កិច្ចប្រជុំពិនិត្យបញ្ជីទណ្ឌិតនេះ ធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌។
សូមជំរាបថា កាលពីថ្ងៃទី០៧ ខែមេសាកន្លង លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានសម្រេចលើកពេលការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ទៅក្នុងឱកាសបុណ្យពិសាខបូជាវិញ៕