Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣០៧,៤៣៧នាក់ (គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២)

15-01-2022 22:45

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣០៧,៤៣៧នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៧៥,៥៣៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១៤,២៨៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០០៣,៣៩៤នាក់
៤៖ អាយុ៥ឆ្នាំ ៣១៤,២២៣នាក់

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕