(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អ៊ុយហ្គោ អាស្វូតូ អនុប្រធានគ្រប់គ្រងទទួល បន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប និងធ្វើជាសហប្រធានកិច្ចប្រជុំលើក ទី៩នៃគណៈកម្មាធិការចំរុះកម្ពុជាសហភាពអឺរ៉ុប។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។
កិច្ចប្រជុំនេះ នឹងពិភាក្សាលើបញ្ហាមួយចំនួន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីធានាការធ្វើប្រតិបត្តិការដោយរលូន និងការអនុវត្តឲ្យមានប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងការផ្តោតការធ្វើប្រតិបត្តិការដោយរលូន និងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវ កិច្ចព្រមព្រៀងការផ្តោតលើវិស័យសំខាន់ៗ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមានទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការអភិវឌ្ឍនយោបាយនៅកម្ពុជា និងនៅសហភាពអឺរ៉ុប។
ក្រៅពីនោះ ក៏មានការអនុម័តលើការកំណត់ហេតុ នៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុប និងសេចក្តីប្រកាសរួមជាដើម៕