(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវលោកប្ដីស្រវឹងខួប បានវាយហើមមុខហើមមាត់ រហូតសន្លប់ស្តូកស្តឹង ហើយត្រូវបាបបងប្អូនហៅរថយន្ត សង្រ្គោះ ដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗ នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះមានឈ្មោះ ផុំ សុភាព អាយុ២៦ឆ្នាំ មុខរបរបេះផ្កាលក់ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រងរបួសហែមមុខមាត់សន្លប់ មិនដឹងខ្លួនត្រូវរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែក មានជ័យយកទៅសង្រ្គោះ។
យ៉ាងណាក៏ដោយ ក្រោយវាយប្រពន្ធរបស់ខ្លួន បុរសជាប្តី បានរត់គេចខ្លួនបាត់ ហើយនៅពេលនេះ កម្លាំងនគរបាលកំពុងតាមចាប់៕