Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា គ្រោងបញ្ជូនអត្តពលិក ចូលរួមប្រកួតកីឡាអាស៊ី រដូវរងា លើកទី១នៅជប៉ុន

26-04-2016 10:28

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសលើប្រព័ន្ធទំនាក់ទំនសង្គមផ្ទាល់ខ្លួនថា កម្ពុជា មានគម្រោងនឹងបញ្ចូនប្រភេទកីឡា រដូវរងា ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី រដូវរងា (Asian Winter Games) លើកទី៨ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងសាប៉ូរ៉ូ ប្រទេសជប៉ុន នាខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។

ការប្រកាសបែបនេះ បានធ្វើឡើងស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនមន្ដ្រីរបស់ខ្លួន គឺលោក ញ៉ាន សុខវិសាល ទៅចូលរួមកិច្ចប្រជុំនាយបេសកកម្ម សម្រាប់ការប្រកួតកីឡាអាស៊ី រដូវរងា នាដើមឆ្នាំក្រោយ ខណៈប្រតិភូ ៣១ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ក៏បានចូលរួមកិច្ចប្រជុំ ដែលរៀបចំនៅទីក្រុងសាប៉ូរ៉ូ ប្រទេសជប៉ុន កាលពីម្សិលមិញផងដែរ។

យោងតាម Facebook ផ្លូវការរបស់ NOCC បានឲ្យដឹងថា «នេះជាលើកទី១ហើយ ដែលកម្ពុជាគ្រោងនឹងបញ្ជូនប្រភេទ កីឡារដូវរងា ទៅចូលួមប្រកួត ចាប់តាំងពីសហព័ន្ធកីឡាស្គីទឹកកកកម្ពុជា ត្រូវបានបង្កើតជាផ្លូវការ ហើយបច្ចុប្បន្នកម្ពុជា មានកីឡាករ-កីឡាការិនី និងទីលានហ្វឹកហាត់ស្ដង់ដា ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអន ដើម្បីជំរុញសមត្ថភាព កីឡាស្គីនេះ ឆ្ពោះទៅចូលរួមប្រកួតកីឡាអាស៊ី រដូវរងា នាដើមឆ្នាំ២០១៧ខាងមុខទៀតផង»