(កំពង់ឆ្នាំង)៖ អតីតយុទ្ធជន ៣គ្រួសារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានបើកប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាល ពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង។

គ្រួសារអតីតយុទ្ធជនទាំងបី ដែលបានមកទទួលថវិកាសមាគមអតីតយុទ្ធជន មានគ្រួសារឈ្មោះ៖

* ១៖ ស៊ូ សាត ជាសេនាជនពិកា នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង
* យោធិនពិការឈ្មោះ ឡុង សារឿន នៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស
* ៣៖ យោធិនពិការ ឈ្មោះ ទិត រុន នៅភូមិបឹងស្ទេង ឃុំជៀប ស្រុកទឹកផុស
* ទាំង៣គ្រួសារខាង លើនេះទទួលបានប្រាក់សរុប ២៣,១៣៧,២២០ រៀល។

អតីតយុទ្ធជនមានជនពិការ ជនបាត់បង់សមត្ថភាពការងារ និងនិវត្តជន បានទទួលប្រាក់របបសន្តិសុខសង្គមពីរាជរដ្ឋាភិបាល តាមប្រព័ន្ធធនាគារ កាណាឌីយ៉ា និងធនា គារអេស៊ីលីដា។

នៅពេលទទួលមរណភាពទទួលបាន៖

* ប្រាក់បេឡាមរណៈសង្គ្រោះ ជាប្រាក់សមាគមអតីតយុទ្ធជនកម្ពុជា
* ប្រាក់របបសន្តិសុខសង្គមបន្ត ៣ខែ រាប់ពីថ្ងៃស្លាប់
* ប្រាក់បូជាសព, ប្រាក់ជូនដំណឹង, និងប្រាក់មួយលើកដំបូង
* ប្រាក់របបជូនដល់គ្រួសារឪពុកម្ដាយបង្កើតប្រពន្ធ និងកូនដែលមានអាយុ ២០ឆ្នាំចុះ។

លោកវីរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរងយោធាខេត្តកំពង់ឆ្នាំង តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឲ្យដឹងថា សមាគមអតីតយុទ្ធជននេះ គឺមានការផ្ដួចផ្ដើម និងយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារអតីតយុទ្ធជន។

មិនតែប៉ុណ្ណោះសម្ដេច តែងតែរៀបចំនូវគោលនយោបាយដើម្បីអភិវឌ្ឍន៍ ជាពិសេសគឺគោលនយោបាយចំពោះអតីតយុទ្ធជន មានការគិតគូរតាំងពីប្រាក់បំណាច់ប្រចាំខែ ពីជីវភាពរស់នៅប្រចាំថ្ងៃ និងជម្រកនៅការស្នាក់នៅរបស់គ្រួសារអតីតយុទ្ធជនទាំងអស់ទៀតផងដែរ៕