(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានប្រតិកម្មចំពោះការផ្សាយ និងធ្វើកិច្ចសម្ភាសរឿងប្រសិទ្ធភាពវ៉ាក់សាំងកូវីដ១៩ ដោយមិនបានសិក្សាច្បាស់លាស់ របស់វិទ្យុបរទេសមួយ ដែលនាំឱ្យមានការយល់ច្រឡំ។

នាឱកាសបន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ នៅមណ្ឌលសុខភាពវត្តហ្លូង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ម្សិលមិញ លោកស្រី ឱ វណ្ណឌីន បានប្រតិបត្តិការយ៉ាងដូច្នេះថា៖ «ខ្ញុំសុំធ្វើការពន្យល់ជូនថាខ្ញុំក៏ឃើញដែរ សារព័ត៌មាននិយាយឱ្យចំទៅ VOD ប្រហែលជាអ្នកសួរហើយ និងអ្នកឆ្លើយហ្នឹងវាប្រហាក់ប្រហែលគ្នា មានន័យថាគាត់មិនយល់អ្វីទាំងអស់តែម្តងទៅលើការងារចាក់វ៉ាក់សាំងកូវីដ១៩ ខ្ញុំសុំអនុញ្ញាតជូនថាវ៉ាក់សាំងកូវីដ១៩ គឺជាវ៉ាក់សាំងដែលមានផលប្រយោជន៍សម្រាប់ជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស ហើយបើយើងនិយាយដោយឡែកវ៉ាក់សាំងដែលបានប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់យើង គឺវ៉ាក់សាំងទាំងអស់នោះ គឺជាវ៉ាក់សាំងដែលស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក»

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមិនដែលយកប្រភេទវ៉ាក់សាំងណាមួយដែលគ្នាការទទួលស្គាល់មកចាក់ជូនប្រជាពរដ្ឋនោះទេ។ ការយកប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលមានការគិតគូរខ្ពស់ និងប្រុងប្រយ័ត្នបំផុត។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរួបនេះ បានឱ្យដឹងបន្ថែមថា៖ «យើងអត់មានទៅយកវ៉ាក់សាំងណាដែលអត់មានអ្នកណាទទួលស្គាល់អត់ដឹងមកពីខាងណាខាងណីដើម្បីយកមកប្រើប្រាស់ទេ ជាពិសេសយើងមានការគិតគូរខ្ពស់ណាស់មានការប្រុងប្រយ័ត្ន សូម្បីតែរូបខ្ញុំដែលជាអ្នកទទួលខុសត្រូវលើការងារចាក់វ៉ាក់សាំងក៏ខ្ញុំចាក់ដែរ ខ្ញុំចាក់៣ដង ខ្ញុំប្រើប្រាស់នូវប្រភេទវ៉ាក់សាំង ប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ខ្ញុំអត់មានទៅប្រើប្រាសើវ៉ាក់សាំងណាផ្សេងក្រៅពីហ្នឹង»

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បង្ហាញការសោកស្តាយចំពោះជាបុគ្គលមួយចំនួនដែលនិយាយបំផ្លើស និយាយមិនពិតធ្វើចំពោះដំណើរការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលនាំឱ្យមានការច្របូកច្របល់នៅក្នុងសង្គម ដូច្នេះ លោកស្រីសុះធ្វើការអំពាវនាវដ៏ទទូចសុំឱ្យអ្នកសារព័ត៌មានទាំងអស់ឈរនៅលើគោលការណ៍ការគោរពនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន ពីព្រោះគោលដៅអ្នកសារព័ត៌មានខ្លះ មានគោលដៅនៅក្នុងការវ៉ៃប្រហារ សារព័ត៌មានខ្លះក៏គាត់ឈរនៅលើអព្យាក្រឹត្យ សារព័ត៌មាន សរសេរទៅមានភាពជាក់ស្ដែងល្អ ត្រឹមត្រូវគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន បានល្អត្រឹមត្រូវ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សម្រាប់បុគ្គលខ្លះគាត់មិនទាន់បានរៀនសូត្រវិជ្ជាជីវៈអ្នកសារព័ត៌មាន បានត្រឹមត្រូវ ហើយចេញមកប្រកបវិជ្ជាជីវៈនេះ វាធ្វើឱ្យមានភាពរញ៉េរញ៉ៃក្នុងសង្គមតែម្តង ត្រង់នេះមិនខុសពីគ្រូពេទ្យព្យាបាលជំងឺប៉ុន្តែ មិនបានចូលសាលានឹងធ្វើឱ្យអ្នកជំងឺអន្តរាយជាមិនខាន។ ដូចគ្នានឹងអ្នកសារព័ត៌មានដែរ ប្រិនបើអ្នកសារព័ត៌មាន មិនទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ហើយនិយាយផ្តេកផ្លាស់ លើកសំណួរផ្តេសផ្លាស់ និងសួរខុសជំនាញបច្ចេកទេសនឹងធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ជាក់ជាមិនខាន។

ចោទជាសំណួរទៅលើបុគ្គលដែលលើកឡើងហេតុអ្វីត្រូវចាក់វ៉ាក់សាំងដូសទី៣ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា៖ «បានគាត់បានសិក្សាហើយ ឬនៅគាត់មានបានអានទេ ការសិក្សាវិទ្យាសាស្ត្រដែលគេបានចេញផ្សាយច្រើនណាស់ ហើយជាពិសេសអត្ថបទដែលអង្គការសុខភាពពិភពលោក ដែលតែងតែនាំដល់បណ្តាប្រទេសនៅលើពិភពលោក ហើយការចាក់ដូសទី៣ មិនមែនចាក់សម្រាប់តែកម្ពុជាទេ បច្ចុប្បន្ននេះ នៅបណ្តាប្រទេសមួយចំនួនហើយជាពិសេសប្រទេសធំៗទៀត ដូចជាសហរដ្ឋអាមេរិក ចាក់វ៉ាក់សាំកំពុងតែជំរុញនៃដំណើរការចាក់វ៉ាក់សាំងដូសទី៣នេះ ហើយប្រទេសមួយចំនួនឈានទៅដល់វ៉ាក់សាំងកាតព្វកិច្ច ជាដើម»

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា អ្វីដែលកម្ពុជា ប្រកាន់យកដែលជាគោលនយោបាយយុទ្ធសាស្ត្រដ៏ល្អប្រសើររបស់សម្តេចតេជោ ហ៊ុន សែន គឺជាការត្រឹមត្រូវពីព្រោះរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើការងារផ្នែកសុខាភាពនេះស្រេចតែចិត្តនោះទេ គឺរដ្ឋាភិបាលកម្ពុជា មានក្រុមអ្នកសិក្សាស្រាវជ្រាវពិតប្រាកដ ដោយបានធ្វើការស្រាវជ្រាវពីបណ្តាប្រទេសនានា ព្រមទាំងពិនិត្យលើគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក សម្រាប់ការងារបច្ចេកទេសក្រុមអ្នកជំនាញកម្ពុជា គឺតែងតែប្រាស្រ័យទាក់ទងជាមួយេះអង្គសុខភាពពិភពលោកជាប់ជានិច្ច៕