(ភ្នំពេញ)៖ ទីបំផុតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ឬ «I Am a Role Model» លើកទី២ បានរកឃើញបេក្ខជន TOP-10 ចំនួន១០នាក់ហើយ ក្នុងចំណោមបេក្ខជន បេក្ខនារី ដែលបានចួលរួមសរុបចំនួន ៦៧នាក់។
លើនៅ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ បានបង្ហាញនូវឈ្មោះ (Profile) របស់បេក្ខជន បេក្ខនារី ដែលទទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេទាំង១០ ក្នុងចំណោមបេក្ខជនទាំង ៦៧នាក់ ដែលបានជ្រើសរើសដាក់ឲ្យចូលរួមការប្រកួតចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ។
បេក្ខជន បេក្ខនារី ដែលជាប់ TOP-10 រួមមាន៖
១-ឈ្មោះ Mariny Hang (វីដេអូ) ការរៀបចំអាហារសប្បុរសធម៌ ជូនជនទីទ័លក្រ
២-ឈ្មោះ ខ ហ៊ុកស៊ុន (កំណាព្យ និងអត្ថបទ) កំរងរូបភាព យុវជន និងសកម្មភាពសង្គម
៣-ឈ្មោះ នី នរិន្ទ (វីដេអូ) ខ្សែជីវិតរបស់បូរី
៤-ឈ្មោះ ប៉ុល សីហា (វីដេអូ) កូនអើយ! ឈប់ប្រើគ្រឿងញៀន
៥-ឈ្មោះ កែវ សុវណ្ណរិទ្ធ (កំណាព្យ និងអត្ថបទ) មួយនាទី មួយជីវិត
៦-ឈ្មោះ សួស សុវត្ថិ (វីដេអូ) Chhert Chhert Bun Phum Youth
៧-ឈ្មោះ ព្រហ្ម ថារី (កំណាព្យ និងអត្ថបទ) ជីវិតអ្នកដឹកនាំ
៨-ឈ្មោះ ថែហេង តាំង (កំណាព្យ និងអត្ថបទ) ខ្ញុំជាយុវជនល្អ
៩-ឈ្មោះ ញ៉ែម វិបុល (កំណាព្យ និងអត្ថបទ) ឪពុកខ្ញុំ....អភិបាលកិច្ចល្អ!
១០-ឈ្មោះ លី ធីដានី (កំណាព្យ និងអត្ថបទ) យុវជនគំរូ
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «បេក្ខជន TOP-10 ទាំង១០នាក់ នឹងត្រូវដាក់ឲ្យប្រកួតប្រជែងបោះឆ្នោត ជាបន្តទៀតនៅក្នុងគេហទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ។ សូមចូលរួមបោះឆ្នោត (LIKE) បេក្ខជនឬបេក្ខនារីដែលមានស្នាដៃគំរូសម និងទទួលបាន LIKES !។ ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះបេក្ខជន និងបេក្ខនារី TOP-10 ទាំង១០នាក់!»។
សូមជម្រាបថា បេក្ខជនដែលឈ្នះការប្រកួតលើកទី១ គឺលើប្រធានបទប្រភេទ Video អប់រំ «មិត្ត» មកពីសាលាប៊ែលធី៕