សម្តេចតេជោ ហ៊ុន សែន នឹងចែកទឹក ជាង៣០លានលីត្រ ជូនប្រជាពលរដ្ឋ ជាង១២០០០គ្រួសារ មុនពិធីសម្ពោធផ្លូវលេខ៥៦
26-04-2016 07:00
(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញចែកទឹកជូនប្រជាពលរដ្ឋ ជាង១២០០០គ្រួសារ ដែលស្មើនឹងជាង៣០លានលីត្រ (១០០រថយន្ត) មុនពេលសម្តេចអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦ ចាប់ពីក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ ទីដែលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធផ្លូវជាតិនេះ បាននិងកំពុងជួបគ្រោះធម្មជាតិ ដាច់ទឹកជាបណ្តើរៗហើយ ដោយសារតែទឹកតាមស្ទឹង បឹង បួរ និងប្រឡាយត្រូវបានរីងស្ងួតជាបន្តបន្ទាប់ប៉ុន្តែនៅពេលនេះ ពួកគាត់នឹងអាចទទួល បានទឹក យកទៅប្រើប្រាស់បានមួយរយ:ទៀត ក្រោយពេលដែលសម្តេចបានចែកជូនពួកគេ៕