ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈឧបការី ACU ១៨រូប ឲ្យមានឋានៈចាប់ពីអគ្គនាយក ដល់រដ្ឋមន្ត្រី
25-04-2016 23:00
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន១៨រូប ឲ្យមានឋានៈស្មើអគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រីផងដែរ។
បើយោងតាមព្រះរាជក្រឹត្យមន្ត្រី ACU ទាំង១៨រូបនោះ មាន១រូបឋានៈស្មើរដ្ឋមន្ត្រី គឺ លោក សរ សម្បិត្ត, ៥រូបមានឋានៈស្មើ រដ្ឋលេខាធិការ, ៧រូបឋានៈស្មើអនុរដ្ឋលេខាធិការ និង៥រូបទៀត ឋានៈស្មើអគ្គនាយក៕
ព័ត៌មានលម្អិត និងបញ្ជីឈ្មោះមន្ត្រីទាំងនោះ សូមអានព្រះរាជក្រឹត្យទាំងស្រុង៖