(ព្រះវិហារ)៖ ផ្ទះ១ខ្នង ត្រូវបានភ្លើងឆាបឆេះខ្ទេចក្នុងរយៈពេលតែមួយប៉ព្រិចភ្នែក បណ្តាលឱ្យខូចខាតទាំងស្រុងរួមជាមួយសម្ភារមានតម្លៃជាច្រើនទៀតសរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិទៀប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
បើតាមរបាយការណ៍របស់អធិការដ្ឋានគរបាលស្រុកឆែប បានបញ្ជាក់ថា ផ្ទះ១ខ្នង ដែលរងការឆាបឆេះមានទំហំ៨ម៉ែត្រ គុណ៤៥ម៉ែត្រ ជញ្ជាំងក្តារ ប្រកស័ង្កសីជារបស់ឈ្មោះ យ៉ាន់ ប៊ុនសឿង ជាមន្ត្រីបរិស្ថានខេត្តព្រះវិហារ (តួនាទីនាយកដែនជម្រកសត្វព្រៃព្រះរកា នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ)។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន៖ រថយន្តឡង់គ្រីស័រ ១គ្រឿង រថយន្តសាំយ៉ុង ១គ្រឿង កំព្យូទ័រ ២គ្រឿង ម៉ាស៊ីនព្រីន ១គ្រឿង ឯកសារពាក់ព័ន្ធមួយចំនួន គ្រាប់កាំភ្លើង ២០០គ្រាប់ ម៉ាស៊ីនត្រង់សឺន័រ ១៥គ្រឿង សាឡុង ១ឈុត គ្រែដេក៨ តុងឿ៣ និងម៉ូតូ ២គ្រឿង បើគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។
បើសមត្ថកិច្ច ករណីនេះសង្ស័យឆ្លងចរន្តភ្លើង៕