(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៤២២,៣៤៨នាក់ហើយ ដែលកើនឡើងជាង ៤មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៨,៩១៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៨,០៩៧នាក់ (ស្លាប់ ១៤៤,១៥០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,០៥៨,៦៣៤នាក់ (ស្លាប់ ៥២,៦៥៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៩៥,២៣៣នាក់ (ស្លាប់ ៣១,៧៣៨នាក់)
* ថៃ ឆ្លងចំនួន ២,២៩២,២៩០នាក់ (ស្លាប់ ២១,៨៧២នាក់)
* វៀតណាម ឆ្លងចំនួន ១,៩៣០,៤២៨នាក់ (ស្លាប់ ៣៤,៧៨៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,៥៥៣នាក់ (ស្លាប់ ១៩,២៩៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨៧,២៤៣នាក់ (ស្លាប់ ៨៣៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៦៨៤នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១២១,៤៣៦នាក់ (ស្លាប់ ៤៦៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៧៥០នាក់ (ស្លាប់៩៨នាក់)៕