(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ៨ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី១៤នាក់ (ករណីនាំចូល១២នាក់ និងឆ្លងសហគមន៍២នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ៩នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣១៤លាន ១១ម៉ឺននាក់ ស្លាប់ជាង ៥លាន ៥២ម៉ឺននាក់ និងជាសះស្បើយជាង ២៦១លាន ៦៦លាននាក់!

៣៖ ប្រាក់កម្ចីជិត២០០លានដុល្លារពីសំណាក់មិត្តជប៉ុន ត្រូវបានចុះហត្ថលេខារួចហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

៤៖ ឥណ្ឌាមើលឃើញករណីឆ្លងកូវីដ-១៩ថ្មីៗ កើនដល់ក្បែរ ២០០,០០០នាក់ក្នុងថ្ងៃ

៥៖ រដ្ឋាភិបាលចិន ផ្តល់ថ្នាំព្យាបាលជំងឺកូវីដ ចំនួន ២៣១កេស តម្លៃ ២លានយ័ន ជូនគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រគល់ថ្នាំទាំងអស់នេះ ជូនក្រសួងសុខាភិបាល

៦៖ មុនចិនសាងសង់ផ្លូវដែកនៅឡាវ បានចំណាយពេលវេលាជិតកន្លះឆ្នាំ ដើម្បីបោសសម្អាតគ្រាប់បែករបស់អាមេរិក

៧៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ និងពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

៨៖ ចិន៖ ទីក្រុង Tianjin ធ្វើតេស្តរកកូវីដ-១៩ ទ្រង់ទ្រាយធំបន្ថែមទៀត ដើម្បីទប់ស្កាត់ «អូមីក្រុង»

៩៖ ប្រមុខការទូតកម្ពុជា-ជប៉ុន ជួបសន្ទនាតាមទូរសព្ទ ខណៈជប៉ុនកត់សម្គាល់ពីវឌ្ឍនភាព ក្រោយដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា

១០៖ ឥណ្ឌូណេស៉ីចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ក្រោមក្តីបារម្ភអំពីការរាតត្បាត នៃមេរោគបំប្លែងថ្មី អូមីក្រុង

១១៖ អាមេរិក ចូលរួមសោកស្តាយ ចំពោះការស្លាប់មន្ត្រីដោះមីន៣រូប ដោយសារការផ្ទុះមីនពេលបំពេញការងារ

១២៖ លោក ចូ បៃដិន ថាសហរដ្ឋអាមេរិកកំពុងដើរលើ «ផ្លូវត្រូវ» ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩

១៣៖ តម្លៃស្រូវប្រាំងនារដូវប្រមូលផលខាងមុខ ប្រឈមនឹងការធ្លាក់ចុះ ខណៈតម្លៃផលិតកម្មហក់ឡើងខ្ពស់ទ្វេដង

១៤៖ ចិន៖ ការចង់បានឯករាជ្យរបស់តៃវ៉ាន់ នឹងនាំទៅរកក្តី «វិនាស» ដែលមិនអាចវិលវិញ

១៥៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ

១៦៖ ថៃ៖ មនុស្សជាង ៧,៦០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៧៖ ក្រសួងការងារ ណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ចូលរួមជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិត ពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ

១៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៦៧០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ២,០០០នាក់ស្លាប់ ក្នុង១ថ្ងៃ

- ព័ត៌មាន Fresh News Plus

១៖ ពេញមួយឆ្នាំ ២០២១ ក្រុម Developers រកចំណូលបាន ៦០ពាន់លានដុល្លារអាមេរិកនៅលើ App Store

២៖ កិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុន Afterpay និង Square ក្នុងតម្លៃ ២៩ពាន់លានដុល្លារ ត្រូវបានធនាគារអេស្ប៉ាញអនុញ្ញាត

៣៖ ភាពយន្ដ «Surviving Bokator» បន្ដឈ្នះពានរង្វាន់ឯកសារកីឡាល្អបំផុត ក្នុងមហោស្របអន្ដរជាតិ នៅថៃ

៤៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

៥៖ Aston បំពេញការផ្ទេរ Coutinho ជាផ្លូវការ និងអាចដាក់លេងបានពេលប៉ះ Man Utd ចុងសប្តាហ៍នេះ

៦៖ អតីតខ្សែការពារក្លិប Galatasaray និងក្រុមជម្រើសជាតិតួកគី Calik ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

៧៖ ក្លិបជប៉ុន Kawasaki ចុះកិច្ចសន្យា ជាមួយខ្សែបម្រើប្រយុទ្ធថៃ Chanathip

៨៖ ក្លិប Flamengo ចង់ចុះកិច្ចសន្យាអចិន្ត្រៃយ៍ ជាមួយខ្សែបម្រើ Pereira របស់ Man United

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)