(ប៉េកាំង-វៀងចន្ទ)៖ ផ្លូវដែកចិន-ឡាវដែលចាប់ផ្តើមចេញពីទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន ទៅទៅដល់ទីក្រុង Vientiane ប្រទេសឡាវ បានបើកដំណើរការជាផ្លូវការ។ ក្នុងនាមជាគម្រោងគំរូនៃ «ខ្សែក្រវាត់និងផ្លូវ» ក្រៅពីមានការលំបាកក្នុងការសាងសង់ និងហានិភ័យដ៏កម្រឃើញនៅក្នុងគម្រោងនេះ អ្វីដែលមិនសូវមានមនុស្សដឹងថា គឺក្រុមវិស្វករបានប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការសាងសង់ផងដែរ ពោលគឺមានគ្រាប់បែក (UXO) មិនទាន់ផ្ទុះមួយចំនួនធំ ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្គ្រាមវៀតណាមនៅតាមណ្តោយផ្លូវដែក។
ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ (KPL) បានរាយការណ៍កាលពីឆ្នាំ២០១៦ថា មានតែនៅស្ថានីយ Nateuy នៅកំណត់ Boten-Vientiane នៃផ្លូវដែកចិន-ឡាវ បានរកឃើញតំបន់គ្រាប់បែកមិនទាន់ផ្ទុះមួយ ដែលមានប្រវែងប្រហែល ១៦.៩គីឡូម៉ែត្រ។ លោក Liu Qianli នាយគម្រោងផ្លូវដែកចិន-ឡាវ នៃការិយាល័យសាងសង់វារីអគ្គិសនីទី៣ នៃក្រុមហ៊ុនសាងសង់ថាមពលអគ្គិសនីចិន បានបង្ហើបថា លោកបានឃើញគ្រាប់បែកដែលមានប្រវែងពី៣០ ទៅ ៤០សង់ទីម៉ែត្រ ចំនួនជាង១០ ត្រូវបានដោះចេញពីតំបន់សំណង់ ធ្វើឱ្យលោកភ័យខ្លាច «ចេញញើសត្រជាក់» នៅលើខ្នង។
ទោះបីជាមានគ្រាប់មីនជាច្រើន ប៉ុន្តែចិននិងឡាវមិនបានបោះបង់ចោលនោះទេ ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ តាមការផ្សាយដំណឹង របស់បណ្តាញខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិនឱ្យដឹងថា មុនពេលចាប់ផ្តើមការសាងសង់ជាផ្លូវការ ក្រសួងការពារជាតិឡាវ បានបង្កើតអង្គភាពដោះមីនចំនួន ៦ ដែលបានដោះមីនពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧។ ប្រទេសចិនក៏បានកែសម្រួលវិធីសាស្រ្តសាងសង់ ហើយក៏បានចាត់បញ្ជូនអ្នកជំនាញ ដែលមានបទពិសោធន៍ដោះមីន ដើម្បីជួយការងារ។ មានរបាយការណ៍មួយច្បាប់ របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គម របស់អង្គការសហប្រជាជាតិ បានលើកឡើងថា ក្នុងអំឡុងពេលសាងសង់ផ្លូវដែកចិន-ឡាវ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០១៩ មានគ្រាប់បែកមិនទាន់ផ្ទុះប្រមាណ ៤៥៩គ្រាប់ និងកម្ទេចកម្ទីពាក់ព័ន្ធជាង ៤៦ម៉ឺន ត្រូវបានបោសសម្អាតចេញពីផ្ទៃដីចំនួន ២៩៣១ហិកតា។
នៅប្រទេសឡាវ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក ២លានតោន តែប្រទេសចិនបានសាងសង់ផ្លូវដែកចម្ងាយ ១០៣៥គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធសារព័ត៌មានអាមេរិក នៅតែបន្តមួលបង្កាច់ប្រទេសចិនថា «ផ្លូវដែកចិន-ឡាវ បានធ្វើឱ្យប្រទេសឡាវ ធ្លាក់ចូលក្នុងអន្ទាក់បំណុល»។ លោកTom Fowdy អ្នកវិភាគទំនាក់ទំនងអន្តរជាតិអង់គ្លេស បានថ្លែងពាក្យការពិតមួយថា «ប្រព័ន្ធសារព័ត៌មានលោកខាងលិច កំពុងផ្ញើសារព័ត៌មានចម្លែកទៅកាន់ប្រជាជនឡាវ គឺអ្នកដែលបំផ្ទុះផ្ទះ គឺជាមិត្តភក្តិ ប៉ុន្តែអ្នកដែលជួយសាងសង់ផ្លូវដែកថ្មី គឺជាសត្រូវ»។ ផ្លូវដែកចិន-ឡាវ បានផ្តល់នូវឧទាហរណ៍ សៀវភៅសិក្សាអំពីរបៀបដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចបង្កាច់ និងលាក់បាំងការពិត។
ចំណុចក្រហម គឺជាតំបន់ដែលមានគ្រាប់បែកមិនទាន់ផ្ទុះក្នុងប្រទេសឡាវ នៅខាងក្នុងប្រអប់ គឺជាតំបន់សាងសង់ផ្លូវរថភ្លើងដែលតាមការប៉ាន់ប្រមាណ (មានក្នុងរូបភាព)។
ប្រទេសឡាវដែលជាប្រទេសជិតខាងរបស់ចិន ជាប្រទេសគ្មានឆ្នេរសមុទ្រតែមួយនៅអាស៉ីអាគ្នេយ៍ នៅលើផ្ទៃដីជាតិសរុប ២៣៦ ០០០គីឡូម៉ែត្រការ៉េ មាន ៨០ភាគរយ គឺជាភ្នំនិងខ្ពង់រាប។ មុនពេលបញ្ចប់នៃការសាងសង់ផ្លូវដែកចិន-ឡាវ ប្រវែងសរុបនៃផ្លូវដែកនៅក្នុងប្រទេសឡាវមានត្រឹមតែ ៣.៥គីឡូម៉ែត្រប៉ុណ្ណោះ ដែលជាប់ចំណាត់ថ្នាក់ទី៤ ពីបាតតារាងក្នុងចំណោមប្រទេសចំនួន១៤៦ ដែលមានផ្លូវដែកនៅលើពិភពលោក ប្រព័ន្ធគមនាគមន៍ថយក្រោយយ៉ាងខ្លាំង ត្រូវបានគេស្គាល់ថាជា «ប្រទេសដែលទាក់ទងជាមួយពិភពខាងក្រៅមិនសូវស្រួល»។
ដោយសារបញ្ហាចរាចរណ៍ក្នុងប្រទេសឡាវ ការផ្លាស់ប្តូរខាងក្នុង និងខាងក្រៅរបស់ប្រជាជនឡាវមិនសូវរលូន ហើយក៏បានរឹតត្បិតល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឡាវផងដែរ។ ដូច្នេះ ការបញ្ចប់សាងសង់ «ផ្លូវដែកចិន-ឡាវ» គឺមានសារៈសំខាន់ណាស់។ ផ្លូវដែកនេះ បានជំរុញកសាង «ខ្សែក្រវាត់និងផ្លូវ» និងជំរុញកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ហើយនឹងក្លាយជាកាលានុវត្តភាពមួយដើម្បីជួយប្រជាជនឡាវ ទទួលបានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
ផ្លូវដែកចិន-ឡាវ គឺជាផ្លូវរថភ្លើងអន្តរជាតិដំបូងគេ ដែលត្រូវបានវិនិយោគ និងសាងសង់សំខាន់ដោយប្រទេសចិន ហើយខ្សែផ្លូវដែកទាំងមូល បានប្រើប្រាស់ស្តង់ដារបច្ចេកទេស និងបរិក្ខាររបស់ប្រទេសចិន ព្រមទាំងតភ្ជាប់ផ្ទាល់ជាមួយបណ្តាញផ្លូវដែកចិន។ គម្រោងនេះ ចំណាយពេល ៥ឆ្នាំ និងឆ្លងកាត់ការលំបាករាប់មិនអស់ក្នុងអំឡុងពេលនេះ ដោយក្រៅពីដំណើរការចរចាដ៏វែងនោះទេ ព្រមទាំងគម្រោងនេះ នៅតែមានការលំបាកនិងហានិភ័យក្នុងការសាងសង់ដ៏កម្រឃើញ ដូចជាអាកាសធាតុ និងលក្ខខណ្ឌភូមិសាស្ត្រអាក្រក់ តម្រូវការការពារបរិស្ថានខ្ពស់ ហើយថែមទាំងត្រូវចូលដីគ្មានមនុស្សរស់នៅ។ល។
ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សព្រួយបារម្ភបំផុត គឺក្រុមវិស្វករប្រឈមមុខនឹងការគំរាមកំហែយ៉ាងធ្ងន់ធ្ងរកំឡុងពេលសាងសង់ ពោលគឺមានគ្រាប់បែក (UXO) មិនទាន់ផ្ទុះមួយចំនួនធំ ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្គ្រាមវៀតណាមនៅតាមណ្តោយផ្លូវដែក។
ក្នុងអំឡុងសង្គ្រាមវៀតណាម ប្រទេសឡាវត្រូវបានចូលរួមដោយអសកម្ម។ ដើម្បីទប់ស្កាត់ «ផ្លូវលំហូជីមិញ» ដែលជាខ្សែផ្គត់ផ្គង់ទៅកាន់កងទ័ពភាគខាងជើងរបស់វៀតណាម ទីភ្នាក់ងារចារកម្មកណ្តាលរបស់សហរដ្ឋអាមេរិក បានពង្រីកសមរភូមិទៅកាន់ប្រទេសឡាវដោយសម្ងាត់។ ចាប់ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣ យន្តហោះរបស់សហរដ្ឋអាមេរិក បានអនុវត្តបេសកកម្មទម្លាក់គ្រាប់បែកសរុបចំនួន ៥៨ម៉ឺនលើក ដោយបានទម្លាក់គ្រប់បែកជាង ២លានតោន ប្រហែលមាន ២៧០លានគ្រាប់។ គ្រាប់បែកដែលភាគច្រើន គឺជាគ្រាប់បែកចង្កោមដ៏គួរឱ្យភ័យខ្លាច។
គ្រាប់បែកចង្កោម ជាធម្មតាមានគ្រាប់រំសេវជាច្រើនដែលមានទំហំខុសៗគ្នា។ បន្ទាប់ពីគ្រាប់បែកម្តាយត្រូវបានបាញ់បង្ហោះ គ្រាប់បែកដែលបានបើក នឹងរីករាលដាលនៅក្នុងតំបន់ធំជាង។
ក្នុងរយៈពេល ៩ឆ្នាំ គ្រាប់បែកចំនួន ២៧០លានគ្រាប់ ២លានតោន នេះមានន័យថា មានគ្រាប់បែកចំនួន ៨គ្រាប់ ត្រូវបានទម្លាក់នៅលើប្រទេសឡាវជារៀងរាល់នាទី ជាមធ្យម ចំនួននេះច្រើនជាងចំនួនគ្រាប់បែក ដែលបានប្រើក្នុងអំឡុងសង្គ្រាមលោកលើកទី២ ទាំងមូល។
នៅពេលនោះ ប្រជាជនឡាវសរុបមានប្រមាណតែ ២លាននាក់ប៉ុណ្ណោះ ដែលស្មើនឹងប្រជាជនឡាវគ្រប់ៗរូប «ទទួលបាន» គ្រាប់បែកមួយតោន ហើយនេះបានធ្វើឱ្យប្រទេសឡាវក្លាយជា «ប្រទេសដែលរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។
ចំណុចក្រហមនីមួយៗតំណាងឱ្យការទម្លាក់គ្រាប់បែកមួយលើក (មានក្នុងរូបភាព)។
ទោះបីជាសង្គ្រាមបានបញ្ចប់ ប៉ុន្តែប្រជាជនឡាវនៅតែរស់នៅក្នុងភាពរងទុក្ខវេទនានៃសង្រ្គាមវៀតណាម។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូឡុំប៊ី (CBS) គ្រាប់បែក ៣០ភាគរយដែលសហរដ្ឋអាមេរិកទម្លាក់ក្នុងប្រទេសឡាវ ក្នុងអំឡុងពេលសង្គ្រាមវៀតណាម គឺជាគ្រាប់បែកមិនទាន់ផ្ទុះ (UXO) មានគ្រាប់បែកប្រហែល ៨០លានគ្រាប់ មិនបានផ្ទុះទេបន្ទាប់ពីត្រូវបានទម្លាក់។
ច្រើនទស្សវត្សរ៍កន្លងមក គ្រាប់បែកមិនទាន់ផ្ទុះទាំងនេះបាន និងកំពុងគំរាមកំហែងអាយុជីវិតរបស់ប្រជាជនឡាវ ដីផ្នែកខ្លះនៃប្រទេសឡាវ ក៏មិនអាចធ្វើកសិកម្មដោយសារតែការគំរាមកំហែងដោយគ្រាប់បែក ការកសាងជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឡាវ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០៨ មានប្រជាជនឡាវជាង ៥០ ០០០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះ ក្នុងចំណោមនោះ ភាគច្រើនគឺជាកុមារ។
អ្វីដែលគួរឱ្យដៀមដាមនោះគឺ ការចំណាយសរុបរបស់សហរដ្ឋអាមេរិក ក្នុងការបោសសម្អាតគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងប្រទេសឡាវ ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៣ គឺស្មើនឹងតម្លៃនៃការទម្លាក់គ្រាប់បែកលើប្រទេសឡាវរយៈពេលតែ ៣ថ្ងៃ ក្នុងអំឡុងសង្គ្រាមវៀតណាមប៉ុណ្ណោះ។
ឆ្នាំ២០១៦ នៅពេលដែលលោក Obama ប្រធានាធិបតីសហរដ្ឋអាមេរិក កាលនោះបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោកបានសន្យាថា បន្ថែម ៩០លានដុល្លារអាមេរិកទៀតសម្រាប់ការដោះគ្រាប់បែកមិនទាន់ផ្ទុះ ប៉ុន្តែលោកមិនបានសុំទោស ចំពោះការទម្លាក់គ្រាប់បែកនោះទេ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអប់រំនិងជំនួយពីគ្រប់វិស័យនៃសង្គម ចំនួនប្រជាជនឡាវ ដែលបានស្លាប់ដោយសារគ្រាប់បែកមិនទាន់ផ្ទុះ បានថយចុះពីរាប់ពាន់នាក់ក្នុងមួយឆ្នាំនៅពេលទើបតែ បញ្ចប់សង្គ្រាមទៅដល់រាប់សិបនាក់នាបច្ចុប្បន្ន ប៉ុន្តែគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះ នៅតែជាគ្រោះថ្នាក់ ដ៏ធំមួយ។
យោងតាមរបាយការណ៍របស់ព័ត៌មាន Vientiane Times ឱ្យដឹងថា ក្នុងរយៈពេល ២៥ឆ្នាំដែល ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២០ ក្រុមកម្ចាត់គ្រាប់បែករបស់ឡាវ បានកម្ចាត់គ្រាប់បែកមិនទាន់ផ្ទុះជាង ១.៦ លានគ្រាប់លើផ្ទៃដី ៧០០០០ហិកតា ក្នុងនោះគ្រាប់បែកខ្នាតធំបានជាង ៤២០០គ្រាប់។ ប្រសិនបើចងកម្ចាត់ទាំងស្រុង គឺត្រូវចំណាយពេល ៥០ឆ្នាំ រហូតមួយសតវត្ស។ នៅចុងឆ្នាំ២០២១ មានកម្មករកម្ចាត់គ្រាប់បែកមិនទាន់ផ្ទុះចំនួន ៣នាក់ទៀត បានសម្លាប់បាតបង់ជីវិតនៅក្នុងការផ្ទុះ។
ដោយសារក្រុមកម្ចាត់គ្រាប់បែកត្រូវរុករកដីមួយអ៉ីង ទន្ទឹមនឹងនេះត្រូវការពារដីផងដែរ ដើម្បីធានាអាចដាំដុះបាននៅពេលអនាគត ហេតុនេះហើយបានជារុករ ផ្ទៃដីប្រហែល ០.៤ហិកតា ត្រូវចំណាយពេលវេលាច្រើនជាង ២ខែ។ ដោយសាររឹតត្បិតដោយប្រសិទ្ធភាព និងការចំណាយខ្ពស់ ការងារបោសសម្អាតគ្រាប់បែកនៅប្រទេសឡាវ មិនអាចពន្លឿនបានទេ។
ទោះបីជាកំណត់ Boten-Vientiane នៃផ្លូវដែកចិន-ឡាវដែលមានទីតាំងនៅភាគពាយព្យ ដែលគ្រាប់បែកមិនទាន់ផ្ទុះមិនសូវច្រើនបណ្ណោះទេ ប៉ុន្តែកម្រិតនៃការប្រមូលផ្តុំគ្រាប់បែកក្នុងតំបន់នៅតែគួរឱ្យមនុស្ស ភ្ញាក់ផ្អើល។
តាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ (KPL) ក្នុងខែធ្នូឆ្នាំ២០១៦ ឱ្យដឹងថា មានតែនៅស្ថានីយ Nateuy នៅកំណត់ Boten-Vientiane នៃផ្លូវដែកចិន-ឡាវ បានរកឃើញតំបន់គ្រាប់បែកមិនទាន់ផ្ទុះមួយ ដែលមានប្រវែងប្រហែល ១៦.៩គីឡូម៉ែត្រ។
នៅពេលនោះ ក្រសួងការពារជាតិឡាវ បានជូនដំណឹងទៅរដ្ឋបាលខេត្ត LuangNamthaថា ក្នុងចំណោមភូមិទាំង៣ ដែលផ្លូវដែកឆ្លងកាត់ មានភូមិមួយមានគ្រាប់បែកមិនទាន់ផ្ទុះដែលមិនទាន់បានបោសសម្អាត។ ពួកគេបានរកឃើញគ្រាប់មីននៅក្នុងភូមិ Na Toey ហេតុនេះហើយបានជាក្រុមហ៊ុនចិន ដែលធ្វើការងារវាស់ស្ទង់បាន ៧០ភាករយ ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការបោសសម្អាតមីន។
ទន្ទឹមនឹងនេះ លោកLiu Qianli នាយគម្រោងផ្លូវដែកចិន-ឡាវ នៃការិយាល័យសាងសង់វារីអគ្គិសនីទី៣ នៃក្រុមហ៊ុនសាងសង់ថាមពលអគ្គិសនីចិន បានទៅធ្វើការនៅក្រុងចាស់ Luang Prabang របស់ប្រទេសឡាវផងដែរ។ បន្ទាប់ពីបានមកដល់គម្រោង លោកបានភ្ញាក់ផ្អើលដោយព្រៃឈើដ៏ក្រាស់ និងសំឡេងគ្រហឹមនៃសត្វព្រៃនៅក្នុងព្រៃឈើ។
ប៉ុន្តែ អ្វីដែលធ្វើឱ្យគាត់ភ័យខ្លាច «ចេញញើសត្រជាក់» នៅលើខ្នង គឺគ្រាប់បែកមិនទាន់ផ្ទុះនៅគ្រប់ទីកន្លែងនៅលើភ្នំជ្រៅ។ បន្ទាប់ពីទាក់ទងទៅក្រសួងការពារជាតិឡាវ សម្រាប់ការដោះមីន គ្រាប់បែកដែលមានប្រវែងពី ៣០ ទៅ ៤០សង់ទីម៉ែត្រ ចំនួនជាង១០ ត្រូវបានដោះចេញពីតំបន់សំណង់។ «តំបន់គ្មានមនុស្សរស់នៅដែលមិនគួរឱ្យខ្លាចនោះទេ អ្វីដែលគួរឱ្យភ័យខ្លាចនោះ គឺនៅតែមានវត្ថុមិនទាន់ផ្ទុះជាច្រើននៅលើភ្នំជ្រៅ និងព្រៃក្រាស់។ នេះធ្វើឱ្យខ្ញុំមានសម្ពាធដែលមិនធ្លាប់មានកាលពីមុនមក»។
ហើយលោក Li Bin មេបញ្ជាការនៃទីបញ្ជាការគម្រោងផ្លូវដែកចិន-ឡាវ របស់ក្រុមហ៊ុនសាងសង់ថាមពលអគ្គសនីចិន ដែលមានបទពិសោធន៍សាងសង់វិស្វកម្មរយៈពេល ៣៥ឆ្នាំ ក៏មានអារម្មណ៍ស្រដៀងគ្នាដែរ។ លោកបាននិយាយថា «អ្នកទាំងអស់គ្នាមិនអាចនឹកស្មានថា ថ្ងៃដំបូងដែលខ្ញុំមកទីនេះ ចៅហ្វាយស្រុកបានដឹកនាំកងជីវពលទៅដោះមីននៅខាងមុខ ហើយអ្នកភូមិបានកាប់ដើមឈើតាមពួកគេ។ គ្រឿនយន្តមិនអាចបើកចូល មានតែមនុស្សអាចដើរចូល។ វត្ថុមិនទាន់ផ្ទុះនៅក្នុងតំបន់នេះ មិនអាចដោះសម្អាតក្នុងមួយរយឆ្នាំទេ។ ដំណើរការសាងសង់បានធ្វើឱ្យមនុស្សព្រួយបារម្ភ»។
លោក Li Bin បង្ហាញតំបន់វត្ថុមិនទាន់ផ្ទុះនៅតំបន់ភ្នំនៃប្រទេសឡាវ (មានក្នុង រូបភាពមកពី CCTV)។
និយាយការពិតទៅ នេះប្រហែលជាគម្រោងផ្លូវដែកដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក។ ប៉ុន្តែ ប្រទេសចិននិងឡាវមិនចុះចាញ់នោះទេ បែរជាធ្វើសហការគ្នាបានបញ្ចប់បេសកកម្មនេះ។
យោងតាមវេបសាយ ខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិនឱ្យដឹងថា ដើម្បីធានាបាននូវការអនុវត្តគម្រោងដោយរលូន ក្រសួងការពារជាតិឡាវបានចាត់ចែងកងទ័ពប្រជាជន បង្កើតអង្គភាពចំនួន៦ ដោយផ្អែកលើតំបន់គម្រោង ដើម្បីរៀបចំបុគ្គលិក យានយន្ត និងឧបករណ៍ចាំបាច់នានា ដើម្បីដោះគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងតំបន់គម្រោង។ ការងារដោះបានចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០១៧។
ដើម្បីចៀសវាងគ្រោះថ្នាក់ ក្រុមសាងសង់ចិន ក៏បានផ្អាកការងារជាបណ្តោះអាសន្ន កែសម្រួលវិធីសាស្រ្តសាងសង់ដើម្បីពុះពារបញ្ហាកើនឡើងថ្លៃដើមនៃគម្រោង ព្រមទាំងបានបញ្ជូនអ្នកជំនាញ ដែលមានបទពិសោធន៍ដោះមីនទៅជួយការងារ។
ការស៉ើបអង្កេតមុនការសាងសង់ អ្នកដោះមីនកំពុងធ្វើការនៅតំបន់គ្មានមនុស្សរស់នៅនៃឧបទ្វីបមេគង្គ( រូបភាព WeChat "China Railway Eighth Bureau Report")។
មានរបាយការណ៍មួយច្បាប់ ដែលមានចំណងជើងថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសឡាវ» របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា តាមទិន្នន័យរបស់គណៈកម្មាធិការគ្រប់គ្រងគម្រោងផ្លូវដែកចិន-ឡាវ ឆ្នាំ២០១៩ នៅក្នុងអំឡុងពេលសាងសង់ផ្លូវដែកចិន-ឡាវ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០១៩ មានគ្រាប់បែកមិនទាន់ផ្ទុះប្រមាណ ៤៥៩គ្រាប់ និងកម្ទេចកម្ទីពាក់ព័ន្ធជាង ៤៦ម៉ឺន ត្រូវបានបោសសម្អាតចេញពីផ្ទៃដីចំនួន ២៩៣១ហិកតា។
របាយការណ៍ក៏បានសង្កត់ធ្ងន់ថា ទោះបីជាចំនួននេះគ្រាន់តែជាផ្នែកតូចមួយក្នុងគ្រាប់បែកមិនទាន់ផ្ទុះជិត ៨០លានគ្រាប់ នៅក្នុងប្រទេសឡាវក៏ដោយ ការដកចេញទាំងស្រុងនៃ «កេរដំណែលសង្គ្រាម» ទាំងនេះតម្រូវឱ្យមានថវិកា និងជំនួយសម្ភារៈច្រើនបន្ថែមទៀត ប៉ុន្តែអាចមើលឃើញថា កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» របស់ចិនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងនេះ។
នៅថ្ងៃទី៣ ខែមករា ផ្លូវដែកចិន-ឡាវ បានដំណើរការជាផ្លូវការរយៈពេលមួយខែហើយ។ ក្នុងខែនៃការបើកដំណើរការ ទាំងដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនអ្នកដំណើរត្រូវបានផ្ទុកពេញលេញ។ យោងតាមស្ថិតិពីក្រុមហ៊ុន Kunming នៃក្រុមសាជីវកម្មផ្លូវដែកចិន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ផ្លូវដែកចិន-ឡាវ បានបើកដំណើរការរថភ្លើងដឹកទំនិញចំនួន ៣៨០ជើង ដែលផ្ទុកទំនិញបាន ១៥ម៉ឺនតោន។ ទំនិញដែលនាំចូលភាគច្រើនរួមមាន កៅស៊ូធម្មជាតិ រ៉ែដែក និងជីគីមី ហើយទំនិញនាំចេញភាគច្រើនរួមមានបន្លែ ផ្លែឈើ និងផលិតផលបរិក្ខារ។ ក្រៅពីនេះ កំណត់ផ្លូវចិននៃផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនអ្នកដំណើរចំនួន ៥៨ម៉ឺននាក់។
គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កំណត់ផ្លូវឡាវនៃផ្លូវដែកចិន-ឡាវ បានបញ្ជូនអ្នកដំណើរសរុបចំនួន ២២០០០នាក់។ ជារៀងរាល់ថ្ងៃ មានប្រជាជនឡាវជាច្រើនបានទិញសំបុត្រ ដើម្បីទទួលបទពិសោធន៍នៃការផ្លាស់ប្តូរជាវិជ្ជមានដែលនាំមកដោយផ្លូវដែកចិន-ឡាវ ចំពោះការងារនិងជីវភាពរស់នៅរបស់ពួកគេ បង្ហាញពីក្តីស្រឡាញ់និងការគាំទ្ររបស់ពួកគេ ចំពោះផ្លូវដែកចិន-ឡាវ ជាមួយនឹងសកម្មភាពជាក់ស្តែង។
យោងតាមរបាយការណ៍ Vientiane Times ឱ្យដឹងថា នៅពេលជិះរថភ្លើង អ្នកសារព័ត៌មានបានរកឃើញថា អ្នកដំណើរជាច្រើនបានដាក់ពែងក្រដាសនៅលើតុតូច ហើយប្រើទូរសព្ទដៃថតវីដេអូ ដែលទឹកក្នុងពែងមិនហៀរចេញ ហើយនិយាយថា «ka ka ka» (ជាភាសាឡាវ មានន័យល្អណាស់)។
នាពេលថ្មីៗនេញ នៅពេលទទួលបទសម្ភាសន៍ពិសេសជាមួយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ បានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ មានសារសំខាន់ណាស់សម្រាប់ការ ជំរុញពាណិជ្ជកម្មសេរីក្នុងតំបន់ ផ្លូវដែកចិន-ឡាវក៏នឹងដើរតួនាទីកាន់តែធំដោយសាររឿងនេះផងដែរ។
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រថភ្លើងដឹកជញ្ជូនទំនិញអន្តរជាតិលើកដំបូង ក្នុងឆ្នាំ២០២២ របស់ផ្លូវដែកចិន-ឡាវបានចេញដំណើរ (មានក្នុងរូបថត មកពីទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ)។
ទោះបីជារឿងនេះជារឿងគ្មានកំហុសហើយអាចជំរុញឈ្នះ-ឈ្នះក៏ដោយ ប៉ុន្តែការលាបពណ៌ដោយលោកខាងលិច នឹងមិនដែលអវត្តមានឡើយ។ នៅប្រទេសឡាវ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក ២លានតោន តែប្រទេសចិនបានសាងសង់ផ្លូវដែកចម្ងាយ ១០៣៥គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធសារព័ត៌មានអាមេរិកនៅតែបន្តមួលបង្កាច់ប្រទេសចិនថា «ផ្លូវដែកចិន-ឡាវ បានធ្វើឱ្យប្រទេសឡាវធ្លាក់ចូលក្នុងអន្ទាក់បំណុល» ហើយបានមានការព្រួយបារម្ភថា ប្រទេសឡាវនឹងកាន់តែពឹងផ្អែកចិនលើវិស័យសេដ្ឋកិច្ចកាន់តែខ្លាំងឡើង ដែលនាំឱ្យមានការជាប់ចំណងនយោបាយដោយប្រទេសចិន។
នៅថ្ងៃដែលផ្លូវដែកចិន-ឡាវ បានបើកដំណើរការជាផ្លូវការ លោក Tom Fowdy អ្នកវិភាគទំនាក់ទំនងអន្តរជាតិអង់គ្លេស បានថ្លែង «ពាក្យការពិតមួយថា ប្រព័ន្ធសារព័ត៌មានលោកខាងលិច កំពុងផ្ញើសារព័ត៌មានចម្លែកទៅកាន់ប្រជាជនឡាវ គឺអ្នកដែលបំផ្ទុះផ្ទះគឺជាមិត្តភក្តិ ប៉ុន្តែអ្នកដែលជួយសាងសង់ផ្លូវដែកថ្មីគឺជាសត្រូវ»។
លោក Tom Fowdy បានសរសេរនៅក្នុងអត្ថបទថា ពាក្យសម្តីនេះមានភាពប្រមាថនិងមិនយកចិត្តទុកដាក់ចំពោះប្រវត្តិសាស្រ្តបច្ចុប្បន្នរបស់ប្រទេសឡាវ។ អ្នកណាដែលយល់ដឹងពីប្រវត្តិសាស្ត្រឡាវបានយល់ច្បាស់ថា ប្រទេសដែលគួរឱ្យខ្លាចនោះ គឺសហរដ្ឋអាមេរិក មិនមែនចិនទេ។ «ជាសហរដ្ឋអាមេរិក ដែលបានទម្លាក់គ្រាប់បែកចង្កោមលើប្រទេសឡាវ ដែលនាំឱ្យត្រូវការក្នុងការដោះគ្រាប់បែកមិនទាន់ផ្ទុះនៅពេលសាងសង់ផ្លូវដែកថ្មី តើប្រព័ន្ធសារព័ត៌មានលោកខាងលិចសំខាន់នៅតែព្រងើយកន្តើយចំពោះអំពើឃោរឃៅនេះ ដោយរបៀបណា? ហេតុអ្វីនឹងនិយាយពាក្យភូតកុហកថា ការគំរាមកំហែងពិតប្រាកដចំពោះប្រទេសឡាវ គឺជាប្រទេសចិន តែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់វា គឺសមផលប្រយោជន៍ពិតរបស់ឡាវ?»។
ប្រទេសចិនបានជួយប្រទេសឡាវសាងសង់ផ្លូវដែកមួយ ដែលនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំ ប៉ុន្តែវាត្រូវបានពិពណ៌នាដោយលោកខាងលិចថាជា «ផ្លូវដែកអាក្រក់»។ ការពិតដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែករាប់រយលានត្រូវបាន «បំភ្លេចចោល»។ លោកបានយល់ឃើញថា ផ្លូវដែកចិន-ឡាវ បានផ្តល់នូវឧទាហរណ៍សៀវភៅសិក្សាអំពីរបៀប ដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចបង្កាច់ និងលាក់បាំងការពិត ព្រមទាំងធ្វេសប្រហែសការពិតដ៏តឹងរ៉ឹង។
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ផ្លូវដែកចិន-ឡាវ គឺជាគម្រោងគំរូនៃច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងការកសាងរួមគ្នានៃខ្សែក្រវាត់និងផ្លូវ រវាងប្រទេសទាំងពីរ។ បន្ទាប់ពីបានដំណើរការអស់រយៈពេលជាងកន្លះខែ ផ្លូវដែកចិន-ឡាវទទួលបានសមិទ្ធផលជាក់ស្តែង។
ទាក់ទិននឹងលោក Phankham នាយករដ្ឋមន្ត្រីឡាវ បានច្រានចោលពាក្យខុសទំនងដែលលោកខាងលិចចំពោះផ្លូវដែកចិន-ឡាវ។ នៅពេលផ្តល់បទសម្ភាសន៍ លោកបានសង្កត់ធ្ងន់ថា ពាក្យសម្តីដែល «ផ្លូវដែកចិន-ឡាវបានធ្វើឱ្យប្រទេសឡាវធ្លាក់ចូលក្នុងអន្ទាក់បំណុល» គឺជាមួលបង្កាច់សោះ ហើយបានបង្ហាញថា ផ្លូវចិន-ឡាវដែកបានបំពេញតម្រូវការការអភិវឌ្ឍរបស់ប្រជាជនឡាវ ហើយនឹងជំរុញយ៉ាងខ្លាំងដល់ការផ្លាស់ប្តូររវាងប្រជាជន និងពាណិជ្ជកម្ម ដែលបាននាំមកនូវសុខុមាលភាពច្រើនបន្ថែមទៀតសម្រាប់ប្រជាជន។ លោក Zhao Lijian បានថ្លែង ដូចជាលោក Phankham ដែលបាននិយាយថា ផ្លូវដែកចិន-ឡាវ សមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសឡាវ។
ប្រទេសឡាវសម្បូរធនធានធម្មជាតិ មានសក្ដានុពលការអភិវឌ្ឍដ៏ធំ ឧបសគ្គចម្បងមួយដែលបានជួបប្រទះពីមុន គឺជាប្រទេសគ្មានឆ្នេរសមុទ្រ ដែលការទំនាក់ទំនងជាមួយពិភពខាងក្រៅមិនសូវស្រួល។ តែ «ក្លិនស្រាមិនខ្លាចផ្លូវជ្រៅ» ផ្លូវដែកចិន-ឡាវ គឺចង់បើកផ្លូវដ៏ជ្រៅនេះ ជួយប្រទេសឡាវប្រែក្លាយពីប្រទេសដែលទាក់ទងជាមួយពិភពខាងក្រៅ មិនសូវស្រួលទៅជាប្រទេសដែលមានការដឹកជញ្ជូនងាយស្រួល បំផុសកម្លាំងចលករនៃការអភិវឌ្ឍរបស់ប្រទេសឡាវ បងួ្រញចម្ងាយរវាងប្រទេសឡាវ និងពិភពលោក ដើម្បីធ្វើឱ្យពិភពលោកយល់ដឹងពីប្រទេសឡាវ និងធ្វើទំនាក់ទំនងជាមួយប្រទេសឡាវ៕