Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ជួយសង្គ្រោះ​ជនរងគ្រោះ​៥នាក់ ចេញអំពើ​ជួញ​ដូរមនុស្ស

25-04-2016 18:43

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយការិយាល័យបទល្មើសក្រុមហ៊ុន បានចុះឆែកឆេរសិប្បកម្មផលិតដែកគោល សញ្ញាក្បាលខ្លា នៅចំណុចក្រុមទី១ ភូមិទ្រា២ សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យ នៅវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដោយបានជួយសង្គ្រោះជនរងគ្រោះចំនួន៥នាក់ ។

ការចុះឆែកឆេរនេះ ដឹកនាំដោយលោក សេន កូម៉ុន នាយការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលដោយ​តំណាងអយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនរងគ្រោះចំនួន៥នាក់រួមមាន៖ ទី១ឈ្មោះ សោម សុន  ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ ឡេង ហៃ ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ហ៊ន់ ថាវ ភេទប្រុស អាយុ១៧ឆ្នាំ ទី៤ឈ្មោះ ពៅ អ៊ុន ភេទប្រុស អាយុ១៦ឆ្នាំ និងទី៥ សោម ឡន ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង៥នាក់ មានមុខរបរជាកម្មករ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ បច្ចុប្បន្ន ជនរងគ្រោះ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូន ទៅការិយាល័យប្រឆាំងបទល្មើសជួញញដូរមនុស្ស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕