(ភ្នំពេញ)៖ ស្ត្រីវ័យ២៩ឆ្នាំម្នាក់ បានរត់មករកនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដើម្បីដាក់ពាក្យបណ្ដឹងដោយ ទ្រាំមិនបានចំពោះបុរសជាប្តី ដែលបានបង្ខំរួមភេទ ព្រមទាំងជេរប្រមាថ វាយធ្វើបាប ស្ទើររៀងរាល់ថ្ងៃរាល់យប់ ជាពិសេសបាន គំរាមសម្លាប់ ប្រសិនហ៊ានយករឿងរ៉ាវទាំងនេះ ទៅប្រាប់ឪពុកម្តាយឲ្យបានដឹងឫក៏ប្ដឹងសមត្ថកិច្ចនោះ។
ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា រូបគាត់មានឈ្មោះ ឆ. ម.ល អាយុ២៩ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិព្រៃខ្សេវ ឃុំព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល ចំណែកបុរសជាប្តីមានឈ្មោះ សាំង អាយុ២៦ឆ្នាំ មានមុខរបរជាងសំណង់ មានស្រុកកំណើត នៅស្រុកកំចាយមារ ខេត្តព្រៃវែង។
អ្នកទាំង២ស្នាក់នៅ ក្នុងការដ្ឋានសំណង់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ក្រុម៦ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា រូបនាង និងប្តីបានស្រឡាញ់គ្នាតាមរយះច្រឡំលេខទូរស័ព្ទ ដោយទំនាក់នងគ្នាបានមួយខែ ក៏បានណាត់ជួបគ្នានៅផ្ទះជួល ប្អូនស្រីរបស់គេ និងបានដេកជាមួយគ្នាមួយយប់រួមភេទ បានចំនួន២ដង។
ស្ត្រីរងគ្រោះបានបន្តថា លុះព្រឹកឡើងបុរសជាប្តីបានលួងលោមរូបនាង ឲ្យនាំរូបគេទៅជួបឪម្តាយរបស់នាង នៅឯស្រុកកំណើតដើម្បីធ្វើការផ្សំផ្គុំ ខណៈមកដល់ស្រុកកំណើតស្រាប់តែបុរសជាគូកំណាន់ បាននិយាយថា រូបគេពុំមានឪពុកម្តាយឡើយ និងពុំមានលុយកាក់ថែមទៀតផង ទើបឪពុកម្ដាយស្ត្រីរងគ្រោះបានរៀបចំផ្សំផ្គុំ សែនព្រេនអ្នកទាំងពីនាក់ឲ្យទៅជាប្តីប្រពន្ធតែម្ដងទៅ។
ស្ត្រីរងគ្រោះបានបន្តទៀតថា ក្រោយពីឪពុកម្ដាយរៀបចំសែនព្រេនក្លាយជាប្ដីប្រពន្ធ រួចរាល់ហើយនោះ រូបនាងបានសម្រេចចិត្តពីរនាក់ប្ដីប្រពន្ធ មករស់នៅធ្វើការនៅឯរាជធានីភ្នំពេញ។ នារីគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា រូបនាងបានចាប់ដៃជាមួយប្ដីរយះ៨ខែមកហើយ តាំងពីចាប់ដៃគ្នា មកបុរសជាប្តីតែងតែរករឿងវាយធ្វើបាប ស្ទើររៀងរាល់ថ្ងៃជាពិសេស នៅពេលយប់តែម្តងដោយបុរសជាប្ដី តែងតែបង្ខំរូបនាងឲ្យបំរើតណ្ហា បើទោះបីជានាងឈឺ ឬជាគ្មានគិតគូនោះទេ សំខាន់ឲ្យតែរូបគេត្រូវការ។
ពេលបង្ខំរួមរ័កម្តងៗបុរសជាប្ដីតែងទះកំភ្លៀង និងក្តិចខ្ញាំពេញខ្លួនធ្វើឲ្យរូបនាងស្ទើរស្លាប់ស្ទើររស់ មិនតែប៉ុណ្ណោះថែមទាំងគំរាម មិនឲ្យស្ត្រីរងគ្រោះប្រាប់ឪពុកម្តាយ និងប្តឹងសមត្ថកិច្ចបើហ៊ានប្តឹងរូបគេ និងសម្លាប់ចោល។ ដោយសារទង្វើរបស់ប្តីបែបនេះ ស្ត្រីរងគ្រោះអត់ទ្រាំ និងប្ដីចិត្តតិរច្ឆាន ស្រែកឃ្លានតណ្ហាឥតព្រំដែន និងជេប្រមាថវាយធ្វើបាបស្ទើររៀងរាល់ថ្ងៃ ក៏បានសម្រេចចិត្តជិះម៉ូតូឌុបមករកសមត្ថកិច្ចប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍តែម្ដងទៅ មិនតែប៉ុណ្ណោះស្ត្រីរងគ្រោះបានសច្ចាថា មិនរស់នៅជាមួយ និងប្ដីហេងស៊យនេះទៀតឡើយ ដោយសម្រេចគេចទៅរស់នៅជាមួយឪពុកម្ដាយ នៅឯស្រុកកំណើតវិញល្អជាង៕