(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីឲ្យទៅចូលរួមរំលែកទុក្ខ ដល់ស្រុកកំណើតផងដែរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ក្នុងហេតុការណ៍ផ្ទុះមីន២នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ស្រាល២នាក់ ហើយក្នុងហេតុការណ៍ផ្ទុះមីន២ករណីផ្សេងគ្នានេះ នៅភូមិសែនតេជះ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ករណីទី១ កើតឡើងនៅវេលាម៉ោង ១០៖១០នាទីព្រឹក ដោយសារដុតភ្លើងសំអាតគល់ឈើក្នុងចំការដំឡូង បណ្តាលឱ្យផ្ទុះគ្រាប់ស្លាប់ម្នាក់ឈ្មោះ ហួន លី អាយុ៤៣ឆ្នាំ ជាកងទ័ពវរ៣៩៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩។

ករណីទី២ ផ្ទុះមីនតោនកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីព្រឹកនៅចំណុចវាលជាសជើងភ្នំមុំ៣ បណ្តាលឱ្យស្លាប់កងកម្លាំងរបស់អង្កការដោះមីនកម្ពុជាចំនួន៣នាក់ និងរបួសធ្ងន់ស្រាលចំនួន២នាក់។ លោកថា ករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ។

ជនរងគ្រោះរួមមាន៖
*ទី១៖ ឈ្មោះ ស៊ុន វង្ស អាយុ២៩ឆ្នាំ (ស្លាប់)
*ទី២៖ ឈ្មោះ ម៉ា ស៊ីម៉េត អាយុ៣២ឆ្នាំ(ស្លាប់)
*ទី៣៖ ឈ្មោះ ម៉ន ចក់ អាយុ២៩ឆ្នាំ(ស្លាប់)
*ទី៤៖ ឈ្មោះ ហួន លី អាយុ៤៣ឆ្នាំ (ស្លាប់)
*ទី៥៖ ឈ្មោះ អ៊ិ ប៉ាយ អាយុ២៦ឆ្នាំ រងរបួស
*ទី៦៖ ឈ្មោះ កែវ អាយុ៤៥ឆ្នាំ ប្រជាពលរដ្ឋ មុខរបកសិករ (អ្នកជូនផ្លូវ)៕