(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៣០៥,៤៨៩នាក់ហើយ ដែលកើនឡើងជាង ៤មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៧,៩៧៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៦,៦៤៩នាក់ (ស្លាប់ ១៤៤,១៣៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៩៩៨,៥៣០នាក់ (ស្លាប់ ៥២,២៩៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៨៨,៨៦០នាក់ (ស្លាប់ ៣១,៦៩៦នាក់)
* ថៃ ឆ្លងចំនួន ២,២៧៧,៤៧៦នាក់ (ស្លាប់ ២១,៨៣៨នាក់)
* វៀតណាម ឆ្លងចំនួន ១,៨៩៩,៥៧៥នាក់ (ស្លាប់ ៣៤,៣១៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,១៦៧នាក់ (ស្លាប់ ១៩,២៩៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨៦,៣៩៧នាក់ (ស្លាប់ ៨៣៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៦៣៦នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១១៩,៥២១នាក់ (ស្លាប់ ៤៤៨នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៦៧៨នាក់ (ស្លាប់៩៨នាក់)៕