(ភំ្នពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានផ្ដល់អំណោយ ជូនមណ្ឌលឱកាសខ្ញុំ ដើម្បីធ្វើការបណ្ដុះបណ្ដាល ដល់ជនរងគ្រោះ ដោយសារគ្រឿងញៀន កំពុងសម្រាកព្យាបាលបន្សាប គ្រឿងញៀននៅមណ្ឌលមួយនេះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ។
អំណោយនោះរូមមាន ម៉ាស៊ីនដេរ១៨គ្រឿង ម៉ាស៊ីនផុង២គ្រឿង។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន កោតសសើរដល់គណៈគ្រប់គ្រង គ្រូពេទ្យ និងមន្រ្តី ទាំងអស់ ដែលបានខិតខំបំពេញការងារ ជួយសង្រ្គោះអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ មានចំណេះវិជ្ជាសម្រាប់ប្រកបរបរចិញ្ចឹមជីវិត បានពេលត្រឡប់ទៅរស់នៅក្នុងសង្គមគ្រួសារវិញ៕