(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សម្រាប់ថ្នាក់ក្រោមជាតិ»។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សន្និសីទព័ត៌មាននេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីបង្ហាញសាធារណជនបានជ្រាបច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងធំធេង របស់ក្រសួងមហាផ្ទៃ ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងប្រជាធិបតេយ្យដែលចាប់ ផ្តើមចាក់គ្រឹះរឹងមាំ ចាប់ផ្តើមពីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអទិភាពចម្បងបំផុត៕