(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានប្រគល់សម្ភារបរិក្ខារពេទ្យជាច្រើនមុខជូនមន្ទីរសុខាភិបាលខេត្ត ហើយពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅបរិវេណសាលាខេត្តរតនគិរី ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្លែងក្នុងឱកាសនេះលោក ញ៉ែម សំអឿន បានផ្ដាំផ្ញើដល់ប្រធានមន្ទីរសុខាភិបាល ក៏ដូចជាមន្រ្ដីពាក់ព័ន្ធត្រូវប្រើប្រាស់ និងថែរក្សាសម្ភារទាំងនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍សុខភាពសាធារណៈទូទៅ។
សូមបញ្ជាក់ថា សម្ភារបរិក្ខារពេទ្យរបស់រដ្ឋបាលខេត្តរតនគិរី ប្រគល់ជូនមន្ទីរសុខាភិបាលនាពេលនេះរួមមាន៖
១៖ គ្រែសម្រាករបស់អ្នកជំងឺ ចំនួន ១០០
២៖ កន្ទេល ចំនួន ៧០
៣៖ ភួយ ចំនួន ៨០
៤៖ សំឡីអនាម័យស្រ្ដី ០៥កេស
៥៖ ថ្នាំគ្រាប់សម្លាប់មេរោគ ៨២ដប
៦៖ សម្លៀកបំពាក់ការពារ ៥០០ឈុត
៧៖ របាំងមុខ ចំនួន ១០
៨៖ ម៉ាស់ ចំនួន៥០,០០០សន្លឹក ស្មើនឹង១៣១កេស
៩៖ ស្រោមដៃសុខាភិបាល ៥០ប្រអប់
១០៖ ទឹកថ្នាំ សម្លាប់មេរោគ ២៨កាន
១១៖ សម្លៀកបំពាក់ការពារគ្រូពេទ្យ ៥៨០អាវ៕