(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាស ពីការចុះពន្យារពេល សុពលភាពលិខិតឆ្លងដែន ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ការចុះពន្យារពេលនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ដល់២២ ខែឧសភា ឆ្នាំ២០១៦ នៅមណ្ឌលចំនួន៤ កន្លែងរួមមាន៖ មជ្ឈមណ្ឌល ព្រះពុទ្ធសាសនាគូមី, មជ្ឈមណ្ឌលគាំទ្រពលករបរទេស អ៊ីចុងប៊ូ, សកលវិទ្យាល័យវិនក្វាង និងនៅមាគមន៍កម្ពុជាឆុនណាំ ក្វាងជូ៕