(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានជួបសំណេះ សំណាល និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងបរិវេណវត្តស្រះឈូក ភូមិស្រះឈូក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥នេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន៣៥០នាក់ ផងដែរ។
ប្រជាពលរដ្ឋ១១២នាក់រស់នៅឃុំសំបួរ ទទួលបានសារុង១ វែនតា១ ចំនែកប្រជាពលរដ្ឋ ២២៨នាក់ទៀត ទទួលបានសារុង១ វត្តស្រះឈូក ចំនួន១លានរៀល សាលាឃុំ៥០ម៉ឺនរៀល នគរបាលឃុំ៥០ម៉ឺនរៀល និងទឹកសុទ្ធ២០០យួរ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើអោយប្រជាពលរដ្ឋដែរ រស់នៅក្នុងឃុំសំបួរ ទាំងមូលចេះរួបរូមសាមគ្គីគ្នាចេះថែរក្សា ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនរក្សាការប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាខ្វះទឹក បញ្ហាអគ្គីភ័យ ព្រោះថាបច្ចប្បន្ននេះជារដូវរាំងស្ងួត ក្តៅហែងហើយវាងាយ នឹងបង្កការឆេះឆាបខ្លំាងណាស់ និងមានភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ជាដើម៕