(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការវិនិយោគប្រមាណ ៣០០លានដុល្លារអាមេរិកទៅលើការ សិក្សាស្រាវជ្រាវ ដើម្បីស្វែងរកបច្ចេកវិទ្យាថ្មីៗ ដែលអាចធ្វើឲ្យការបើកបរ របស់អ្នកកាន់តែមានភាពងាយស្រួល និងផាសុខភាព ហើយក្រុមហ៊ុន Ford នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តនាំមុខ នៅក្នុងប្រទេសអូស្ត្រាលី នាពេលអនាគត។

បច្ចុប្បន្នក្រុមការងាររបស់ Ford បានរកឃើញបច្ចេកវិទ្យាថ្មីមួយគឺ ប្រព័ន្ធកាត់បន្ថយសំឡេងរំខាន ដែលមានបំពាក់នៅលើរថយន្ត Ford Everest 2016 វាមានមុខងារជួយកាត់បន្ថយសំឡេងរំខាន ផ្សេងៗចូលទៅក្នុងរថយន្ត នៅពេលកំពុងបើកបរ។ ដើម្បីធានានូវប្រសិទ្ធិភាព គេបានធ្វើតេស្តសាកល្បងបច្ចេកវិទ្យានេះ នៅក្នុងបន្ទប់បិទជិត និងគ្មានសំឡេងអាចចេញចូលបាន ដើម្បីធ្វើការវាស់នូវកម្រិតសំឡេង របស់រថយន្ត ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅ ដែលបច្ចេកទេសនេះ គេហៅថា Vehicle Semi-Anechoic Chamber (VSAC)។
ប្រព័ន្ធកាត់បន្ថយសំឡេងរំខាននេះ ប្រើប្រាស់មីក្រូហ្វូនចំនួនបីដែលជាទូទៅ ដំណើរការនៅពេលដែលយើង បញ្ឆេះរថយន្តវាមានតួមាន នាទីយ៉ាងសំខាន់ក្នុងការចាប់ យកនូវសំលេងរំខាន និងកំណត់នូវប្រភេទសំលេងរំខាន របស់រថយន្ត ហើយបញ្ឈប់សំលេងរំខាននោះ តាមរយះការបង្កើតរលកសំលេងថ្មី ប្រឆាំងត្រលប់ទៅវិញ។
ដើម្បីជ្រាបច្បាស់ សូមពិនិត្យមើលដំណើរការ របស់ប្រព័ន្ធកាត់បន្ថយសំឡេងរំខាននេះ ដូចខាងក្រោម៖

១-សំឡេងម៉ាស៊ីនកំពុងដំនើរការនិងសំឡេងរំខាន ពីខាងក្រៅដែលជ្រៀតចូលទៅក្នុង រថយន្តត្រូវបានកំណត់ដោយមីក្រូហ្វូន

២-ប្រព័ន្ធកាត់បន្ថយសំឡេងរំខានចាប់ផ្ដើមដំនើរការតាមរយៈឧបករណ៍បំពងសំឡេង (Audio Speaker)

៣-រលកសំឡេងថ្មីត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងសំឡេងរំខាន

៤-សំឡេងរំខានត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង

ដើម្បីឲ្យកាន់តែយល់ច្បាស់ ប្រិយមិត្តអាចទស្សនាVideo ខាងក្រោម៖