(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,២៥៩,៨៣០នាក់ហើយ ដែលកើនឡើងជាង ៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៧,៧៨០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៦,១៩៥នាក់ (ស្លាប់ ១៤៤,១២៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៩៦៥,៤៤៧នាក់ (ស្លាប់ ៥២,១៥០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៨៦,២១៩នាក់ (ស្លាប់ ៣១,៦៧៨នាក់)
* ថៃ ឆ្លងចំនួន ២,២៦៩,៥៥០នាក់ (ស្លាប់ ២១,៨២៥នាក់)
* វៀតណាម ឆ្លងចំនួន ១,៨៩៩,៥៧៥នាក់ (ស្លាប់ ៣៤,៣១៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,០៦២នាក់ (ស្លាប់ ១៩,២៩១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨៥,៦៤៧នាក់ (ស្លាប់ ៨៣៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៦២១នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១១៨,៨៨០នាក់ (ស្លាប់ ៤៣៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៦៣៤នាក់ (ស្លាប់៩៨នាក់)៕