(ភ្នំពេញ)៖ ធនាគារឯកទេសវីង ខេបូឌា លីមីតធីត គឺជាធនាគារដំបូង និងឈានមុខគេលើសេវាកម្មផ្ទេរប្រាក់ តាមរយៈទូរស័ព្ទដៃ បានចុះកិច្ចព្រមពៀងជាដៃគូផ្លូវការជាមួយនឹង ប្រៃសនីយ៍កម្ពុជា ស្តីពីការអនុញ្ញាត្តិឲ្យប្រៃសណីយ៍កម្ពុជា គ្រប់សាខាទូទំាងប្រទេស ក្លាយជាភ្នាក់ងារវីង ដើម្បីទទួលបំរើសេវាកម្ម ជូនដល់អតិថិជន។
ការប្តេជ្ញាចិត្តរបស់ធនាគារឯកទេសវីង ចំពោះអតិថិជន គឺការពង្រីកបណ្តាញភ្នាក់ងាររបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងធានាឱ្យបានថា រាល់ប្រជាជនកម្ពុជាមានលទ្ធភាព ក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុ មិនថានៅទីក្រុង ឬតំបន់ជនបទទេ។ គិតចាប់ពីពេលបង្កើតមកដល់បច្ចុប្បន្ន វីងបានបង្កើតកម្មវិធីថ្មីៗ ដើម្បីជួយសម្រួលដល់ការផ្ញើប្រាក់ របស់អតិថិជនឲ្យរហ័ស និងមានសុវត្ថិភាពបំផុត ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើតថ្មីនាពេលបច្ចុប្បន្ន។
សេវាកម្ម និងផលិតផលរបស់វីង បានអនុញ្ញាតឲ្យគ្រប់ប្រជាជនកម្ពុជាទំាងអស់ ធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុ ដូចជាសេវាផ្ទេរក់ប្រាក្នុងស្រុក បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ (ធ្វើការទូរទាត់ដោយប្រើកាតវីង នៅបណ្តាហាងជាដៃគូ) និងការទូរទាត់សាច់ប្រាក់ តាមអ៊ីនធឺណែត។
តាមកិច្ចព្រមព្រៀងខាងលើ ការិយាលយ័ប្រៃសណីយ៍កម្ពុជា ទំាងអស់ទូទំាងប្រទេស នឹងទទួលបំរើសេវាកម្មទំាងអស់របស់វីង ជូនដល់អតិថិជន ដូចជា ដាក់ប្រាក់ ដកប្រាក់ បង់វិក្កយបត្រ បើកប្រាក់បៀរវត្សរ៍ បញ្ចូលកាតទូរស័ព្ទជាដើម។ នេះគឺបន្ថែមពីលើចំនួនភ្នាក់ងារវីង ដែលមានសព្វថ្ងៃជាង៣៦០០កន្លែងទូទំាងប្រទេស។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានឲ្យដឹងថាកិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជំរុញឲ្យមានការសហការគ្នារវាងវីង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺថែមទាំងផ្តល់នូវសេវាកម្ម ដែលមានភាពងាយស្រួល និងសុវត្ថិភាព លើសេវាកម្មទូទាត់សាច់ប្រាក់ចល័ត ដល់ប្រជាជនកម្ពុជា។ វីង បានជួយឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរឡើងហើយ សេវាកម្មផ្ទេរប្រាក់របស់វីង អនុញ្ញាតឲ្យប្រជាជន ដែលមានចំណូលតិច អាចធ្វើការផ្ញើប្រាក់ សម្រាប់ករណីបន្ទាន់ភ្លាមៗ ឬសម្រាប់ការចំណាយប្រចាំថ្ងៃផ្សេងៗ ទៅកាន់ក្រុមគ្រួសារ មិត្តភត្តិរបស់ពួកគេដែលនៅតាមខេត្ត ឬតំបន់ដាច់ស្រយាល។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ វិបសាយ www.wingmoney.com និង Facebook: www.facebook.com/WINGmoney ឬ ទូរស័ព្ទទំនាក់ទំនងទៅកាន់ ០២៣ ៩៩៩ ៩៨៩ ៕