(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានចុះពិនិត្យដំណើរការ ជួសជុលផ្លូវកៅស៊ូ AC ប្រវែង៦៥២ម៉ែត្រ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នេះជាគម្រោងរដ្ឋបាលខេត្តឆ្នាំ២០២២ ជួសសជុលផ្លូវកៅស៊ូ AC ប្រវែង ៦៥២ម៉ែត្រ ទទឹង៧.៤ ម៉ែត្រ លើកំណាត់ផ្លូវលេខ ៤៩ ភ្ជាប់ពីកែងផ្លូវត្រសក់ផ្អែម រហូតដល់ផ្លូវភ្លោះមុនីវង្ស ក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់ក្រុមបច្ចេកទេស ឱ្យរៀបចំប្រព័ន្ធបង្ហូរទឹកឲ្យបានល្អ ជៀសវាងមានដក់ទឹកភ្លៀង ដែលបង្កឲ្យផ្លូវឆាប់ខូចទៅវិញ។ ចំពោះចំណីផ្លូវ ក៏ត្រូវរៀបចំឲ្យបានស្អាត និងមានសោភ័ណភាពផងដែរ៕