(ឧត្តរមានជ័យ)៖ គណបក្សប្រជាជនខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក គន់ គីម សមាជិកណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ។
នៅក្នុងរបាយការណ៍ឆ្នាំរបស់គណបក្សខេត្ត បានវាយតម្លៃលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ ដែលក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាទទួលបានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែក ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់បានចុះសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងបានដោះស្រាយឆ្លើយតបជាបន្ត បន្ទាប់បានទាន់ពេលវេលានូវរាល់សំណើសំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ។
បើតាមរបាយការណ៍ ដោយបានការដឹកនាំបញ្ជា និងផ្តល់ថវិកាសម្ភារពីលោក គន់ គឹម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តឧត្ដរមានជ័យ គណបក្សខេត្តបានដោះស្រាយទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន និងពលករត្រឡប់មកពីប្រទេសថៃ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានតម្លៃស្មើនឹងថ្ងៃ៧មករា ទី២។
ក្នុងកាសនោះ លោក គន់ គីម បានលើកសសើរការខិតខំប្រឹងប្រែងរបស់ក្រុមការងារ មន្ត្រី និងសមាជិកបក្សទូទាំងខេត្ត ដែលបានរួមគ្នាពុះពាររាល់ការលំបាកសម្រេចបានជោគជ័យភារកិច្ចឆ្នាំ២០២១។ លោកក៏បានដាក់ចេញនូវទិសដៅចំនួន៧ចំណុចផងដែរ រួមមាន៖
*ទី១៖ ប្រមូលកម្លាំងសរុប មធ្យោបាយសរុបព្រមទាំងថវិកា សក្រុមការងារគ្រប់ថ្នាក់ត្រូវដំណើរការធ្វើសន្និបាតឃុំ/សង្កាត់ឲ្យបានរួចរាល់ក្នុងខែមករា ឆ្នាំ២០២២
*ទី២៖ ត្រៀមផែនការសកម្មភាពឃោសនា និងជម្រុញអោយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ចុះធ្វើសកម្មភាព ដោយមានការគាំទ្រពីក្រុមការងារ
*ទី៣៖ ត្រៀមការចុះបញ្ជីឈ្មោះគណបក្ស និងភ្នាក់ងារសង្កេតការណ៍គណបក្សស្របតាមច្បាប់របស់ គ.ជ.ប
*ទី៤៖ ពង្រឹងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់, បន្តអនុវត្តការចុះសំណេះសំណាល និងសួរសុខទុក្ខអំពីកង្វល់ សំណើសំណូមពររបស់ប្រជាពលរដ្ឋតាមខ្នងផ្ទះ
*ទី៥៖ បន្តគ្រប់គ្រងចិញ្ចឹមចលនា និងកសាងសមាជិកបក្សថ្មី តាមគោលការណ៍-រក្សាចាស់បង្កើនថ្មី។ ពិសេសបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅដោយប្រសិទ្ធិភាពស្របតាមអភិក្រមទាំង៥
*ទី៦៖ បន្តបង្ក្រាប និងទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន
*ទី៧៖ បន្តអនុវត្តសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនូវវិធានការណ៍ (៣ការពារ-៣កុំ) និងរៀនរស់នៅតាមបែបគម្លងថ្មីជាមួយកូវីដ-១៩៕