(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បានបណ្តេចចេញជនជាតិវៀតណាមចំនួន០៩នាក់ ពីកម្ពុជា តាមច្រកអន្តរជាតិក្អមសំណរ ក្រោយពីពួកគេត្រូវបានចាប់ខ្លួន រឿងរស់នៅ និងស្នាក់នៅខុសច្បាប់។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៩នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ពីបទលួចឆ្លងដែន និងស្នាក់នៅដោយខុសច្បាប់ និងត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជានៅថ្ងៃនេះ៕