Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News TV ចាប់ផ្តើមផ្សាយផ្ទាល់ សន្នីសិទ​កាសែតរបស់ ACU ពាក់ព័ន្ធ​ការចាប់​ខ្លួន​មេឃុំ​គណបក្ស​សមរង្ស៊ី លោក ស៊ាង ចែត (Live)

25-04-2016 13:45

(ភ្នំពេញ)៖ នៅម៉ោង១៖៣០នាទី ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ Fresh News TV (Online) ចាប់ផ្តើមធ្វើការផ្សាយបន្តផ្ទាល់ (Live) នៃកម្មវិធីធ្វើសន្និសីទកាសែត របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក ស៊ាង ចែត មេឃុំរបស់គណបក្សសមរង្ស៊ី ដែលបានយកលុយ​៥០០ដុល្លារ ទៅឱ្យគ្រួសារ​ស្រីមុំ ដើម្បីសូកប៉ាន់មិនឱ្យនិយាយរឿងពិត។

លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញ ទៅតាមចម្លើយ ដែលអះអាងនៅ​ក្នុងលិខិតចំ​ហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា៕

សូមទស្សនាផ្សាយផ្ទាល់តាមរយៈ Fresh News TV៖