Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត អះអាងថា បេសកកម្មចូលរួមបុណ្យចូលឆ្នាំខ្មែរ នៅអាមេរិកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ

25-04-2016 12:22

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំវ័យក្មេងក្នុងចំណោម យុវជន បានអះអាងថា លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋខ្មែរស់នៅទឹកដីអាមេរិក និងអាជ្ញាធរអាមេរិក ក្នុងបេសកកម្មទៅចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសហរដ្ឋអាមេរិកកន្លងមក។

លោក ហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងបែបនេះ នៅក្នុងសន្និសីទកាសែតមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោកត្រឡប់មកដល់កម្ពុជា។

សូមជំរាបថា លោក ហ៊ុន ម៉ាណែត បានទៅសហរដ្ឋអាមេរិក និងកាណាដា កាលពីដើមខែមេសា ដើម្បីស្វែងរកការបង្រួបបង្រួមរវាងជាតិសាសន៍ខ្មែរ នៅក្រៅប្រទេស។ នៅទីនោះ លោកបានចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក រួមទាំងចូលរួមក្នុងវេទិកាសំខាន់ៗមួយចំនួនទៀត៕