(ព្រះវិហារ)៖ លោក វុធ សារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលដំបូងខេត្តព្រះវិហារ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៉ើបសួរ លើបុរសម្នាក់ បន្ទាប់ពីបើកការស្រាវជ្រាវឃើញថា មានភាពមិនប្រក្រតីមួយចំនួន ជុំវិញការស្លាប់របស់ប្រពន្ធ និងបានបញ្ជូនខ្លួនជនសង្ស័យទៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន។
លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះថា កាលពីម្សិលមិញ លោកបានដឹកនាំសម្របសម្រួលដោយមានការចូលរួមពីកម្លាំងអាវុធហត្ថខេត្ត បើកការស៉ើបអង្កេតករណី (អត្តឃាត) ដែលស្ត្រីជាមេតុងទីនម្នាក់ចងកសម្លាញ់ខ្លួនតាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
លោកបានបញ្ជាក់ថា ការបើកការស៊ើបអង្កេតឡើងវិញ លើករណីស្លាប់របស់ស្ត្រីជាមេតុងទីននេះ គឺយោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារសព។
តំណាងអយ្យការបានបន្ថែមថា ការបើកការស៊ើបអង្កេតក៏មានតម្រុយពិរុទ្ធភាពលើឈ្មោះ វិញ ទិត្យបុផា អាយុ៥៣ឆ្នាំ ដែលជាប្តីរបស់ជនរងគ្រោះ ហើយតំណាងអយ្យការបានធ្វើការចោទប្រកាន់បុរសជាប្តីនូវបទល្មើសចំនួន២ គឺបទល្មើសឃាតកម្មគិតទុកជាមុន តាមបញ្ញាតិ្តមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងបទល្មើសសន្និធិអាវុធ ដោយគ្មានលិខិតអនុញ្ញាត តាមបញ្ញាតិ្តមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា នៅវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងរោងដាក់ឡានជាប់សំយាបផ្ទះ ដែលមានទីតាំងស្ថិតនៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានករណី បេតុងទីន ឈ្មោះ យ៉ុង ស៊ីធឿង បានចង់កសម្លាប់ខ្លួន។
ប៉ុន្តែនៅក្រោយពេលមានពាក្យបណ្តឹងពីខាងក្រុមគ្រួសារនៃសព ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក វុធ សាវី តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ដើម្បីបើកការ អង្កេតករណ៍ (អត្តឃាត) ដែលបេតុងទីងចងកសម្លាញ់ខ្លួនឯងឡើងវិញ ដែលអង្គហេតុបានកើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ក្រោយពីបើកការស៊ើបអង្កេតអស់ជាច្រើនខែមក បានលេចចេញនូវតម្រុយពិរុទ្ធភាព លើជនសង្ស័យឈ្មោះ វិញ ទិត្យបុផា ដែលត្រូវជាប្ដីរបស់ជនរងគ្រោះដោយសារតែចម្លើយរបស់ជនសង្ស័យ ឈ្មោះ វិញ ទិត្យបុជា មានភាពមិនប្រក្រតីជាច្រើន។
ម្យ៉ាងវិញ ទៀតតាមចម្លើយរបស់សាក្សីជាច្រើននាក់ ចម្លើយរបស់ឈ្មោះ វិញ ទិត្យបុជា ព្រមទាំងរូបថតនៅកន្លែងកើតហេតុ និងរូបថតស្នាមកដល់ក្រោមគុម្ភត្រចៀកស្តាំជិតដល់សក់របស់ជនរងគ្រោះ ក៏ដូចជាភស្តុតាង ដែលតំណាងអយ្យការ បានចុះទៅឆែកឆេររកឃើញមានគ្រឿងអលង្ការជាច្រើន មានភាពស៊ីចង្វាក់ដែលអាចបង្ហាញបានថាឈ្មោះ វិញ ទិត្យបុជា បានរៀបចំគម្រោងសម្លាប់ប្រពន្ធនៅថ្ងៃកើតហេតុ ហើយនៅពេលឆែកឆេរ បានរកឃើញអាវុធខ្លី ចំនួន១ដើម និងគ្រាប់កាំភ្លើង ចំនួន៧៧គ្រាប់ ដោយគ្មានលិខិតអនុញ្ញាត៕