(ឧត្តរមានជ័យ)៖ គ្រាដែលប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ ព្រោះគ្រោះរាំងស្ងួតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចទម្លាក់ថវិកា ៧០លានរៀលសម្រាប់ដោះស្រាយបញ្ហាគ្រោះរាំងស្ងួតនេះ។ ដើម្បីដោះស្រាយបញ្ហានេះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជយ័ រួមជាមួយអជ្ញាធរមូលដ្ឋាន មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បាននិងកំពុងមមាញឹកខ្លាំងក្នុងការ ដឹកទឹកស្អាត និង ជីកស្រះយកទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅក្នុងខេត្ត។
នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ លោក ស ថាវី រួមជាមួយក្រុមការងារបានអញ្ជើញបើកការដ្ឋានជីកស្រះយកទឹកជូនប្រជាពលរដ្ឋនៅភូមិអំពិល ឃុំពង្រ ស្រុកចុងកាល់ ដែលមានទំហ៊ំ ៣០ម៉ែត្រគុណ ៦០ម៉ែត្រ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈអភិបាលខេត្តឧត្តរមានជ័យ ជាមួយក្រុមការងារ ខេត្តឧត្តរមានជ័យ និងលោកអភិបាលស្រុកចុងកាល់ បានឧបត្ថម្ភថវិកាសរុប ៦២០.០០០០រៀល សម្រាប់ការជីកស្រះទឹកនេះ។
នៅព្រឹកថ្ងៃនេះ លោក ស ថាវី ក៏បានដឹកទឹកទៅចែកជូនប្រជាពករដ្ឋនៅសង្កាត់អូរស្មាច់ផងដែរ។ លោក ស ថាវី ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា ៧០លានតាមរយៈលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយសម្រាប់ ខេត្តឧត្តរមានជ័យ ប្រើប្រាស់គ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត។
លោកអភិបាលខេត្ត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងបើទោះជាសម្តេច មិនបានមកជួបដោយផ្ទាល់ក៏ដោយ តែទឹកចិត្តរបស់សម្តេច នៅជាប់និងប្រជាពលរដ្ឋជានិច្ច។
លោក ស ថាវី បន្តថា ក្នុងនាមអាជ្ញាធរដែនដី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបី គឺតែងនៅជាប់ជាមួយប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋ គ្រប់ពេលវេលាមិនថាយប់មិនថាថ្ងៃ។ សកម្មភាពនេះ វាផ្ទុយស្រ ឡះ និងអ្នកនយោបយខ្លះ ដែលមានតែទ្រឹស្តី ពេលប្រជាពលរដ្ឋ មានទុក្ខលំបាកបាត់ស្រមោលជ្រាប។
លោក ស ថាវី បានបញ្ជាក់ថា ទឹកដែលដឹកមកចែកនៅពេលនេះ គឺមិនគិតលុយនោះទេ ប្រជាពលរដ្ឋដឹកបានប៉ុណ្ណា គឺទៅតាមលទ្ធភាព៕