(ភ្នំពេញ)៖ «កម្ពុជាសម័យតេជោ» កម្រងបទចម្រៀង ដែលរៀបរាប់ពីសមិទ្ធផលនានា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយរំដោះប្រទេសពីរបបវាលពិឃាត ត្រូវបានផលិតឡើងដោយមានការផ្តួចផ្តើមពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។
ក្នុងបទចម្រៀងនេះ បានបកស្រាយថា គ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាបានរងការខូចខាតយ៉ាងក្រៃលែង ក្រោមស្នាដៃរបស់របប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ សូម្បីតែវិស័យសិល្បៈ និងវប្បធម៌ សឹងតែរលាយហិនហោច។ វិស័យទាំងអស់ បានរស់ឡើងវិញដោយសារមហាកិត្តិគុណ របស់សម្តេចតេជោ ហ៊ុន សែន ពោលគឺសម្តេចបានរំដោះប្រទេស នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕
សូមស្តាប់បទចម្រៀង «កម្ពុជាសម័យតេជោ» ខាងក្រោមនេះ៖