(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតកម្មវិធីស្វែងយល់ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្រោមប្រធានបទ «ការដាក់ និងការទទួលពាក្យបណ្ដឹងទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង»

លោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា គោលបំណងដែលនៃការផលិតកម្មវិធីនេះ គឺទី១៖ ឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យឈ្មោះរបស់ខ្លួន ដើម្បីឱ្យប្រាកដថា ខ្លួនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត, ទី២៖ ដើម្បីឱ្យប្រជាពលរដ្ឋដឹកថាឈ្មោះ និងទិន្នន័យរបស់គាត់នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះកត់ត្រាបានត្រឹមត្រូវដែរ ឬទេ និងទី៣៖ គឺដើម្បីប្រជាពលរដ្ឋប្រាកដថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតពិតជាបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖