(អង់គ្លេស)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងលោកជំទាវ មីឈែល បានទៅដល់រាជដំណាក់ Kensington ក្នុងទីក្រុងឡុងដ៍ ដើម្បីសួរសុខទុក្ខព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រីយ៍ Kate ក៏ដូចជាព្រះអង្គម្ចាស់ Harry ផងដែរ ក្នុងឱកាសនៃដំណើរទស្សនកិច្ចពហុគោលដៅរបស់មេដឹកនាំ ពិភពលោករូបនេះមកកាន់សម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាលោក អូបាម៉ា និង ភរិយា បានបំពេញទស្សនកិច្ចនៅអង់គ្លេសរយៈពេលបីថ្ងៃហើយ ដោយវាត្រូវបានបញ្ចប់ទៅកាលពីចុងសប្តាហ៍មុននេះ។ មេដឹកនាំ អាមេរិកមកកាន់អង់គ្លេសលើកនេះ គឺស្ថិតនៅក្នុងគោលដៅច្រើនក្នុងពេលតែមួយ ដូចជាការ អបអរសាទរខួបកំណើតយាងចូល៩០ ព្រះវស្សារបស់ម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊េដ, ការអំពាវនាវឲ្យអង់គ្លេស បន្តនៅជាសមាជិកនៃ សហគមន៍អឺរ៉ុប និង ដើម្បីរឹតចំណងមិត្តភាពរវាងរាជវង្សអង់គ្លេស និង សហរដ្ឋអាមេរិកជាដើម៕