(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ចំណែកអ្នកឆ្លងថ្មីរកឃើញ១៨នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់), ជាសះស្បើយ១១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៩៨លាន ២២ម៉ឺននាក់ ស្លាប់ជាង ៥លាន ៤៨ម៉ឺននាក់ និងជាសះស្បើយជាង ២៥៦លាន ៧៦លាននាក់!

៣៖ ឆ្លើយតបសំណួរ Fresh News ផ្ញើទៅកាន់ស្ថានទូតអាមេរិក៖ សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត «គួរទាក់ទងសួរនាំបញ្ជាក់ពីសាកលវិទ្យាល័យ» ខណៈ West Point អះអាងថា និស្សិតជនជាតិអាមេរិក និងប្រទេសដទៃ ដែលចូលរៀនត្រូវបំពេញលក្ខខណ្ឌដូចគ្នា

៤៖ កូរ៉េខាងជើងអះអាងថា អាវុធដែលត្រូវបានបាញ់សាកល្បងនោះ គឺជា «មីស៉ីលលឿនជាងសំឡេង»

៥៖ កម្ពុជាប្រកាសបន្តផ្ដល់ជំនួយម៉ាសចំនួន៣.២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដល់មីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន

៦៖ ទីក្រុងម៉ាកាវ ដាក់បម្រាមលើជើងហោះហើរអន្តរជាតិរយៈពេល ២សប្ដាហ៍ ក្រោយរកឃើញករណីនាំចូលកូវីដ-១៩

៧៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការ៖ អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត

៨៖ អង់គ្លេស និងអ៉ីស្រាអែល កែសម្រួល «គោលនយោបាយតេស្ដរកកូវីដ-១៩» ខណៈអូមីក្រុងកំពុងអុកឡុកពិភពលោក

៩៖ ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំលើកទី៨ នីតិកាលទី៤

១០៖ ប្រេងឆៅឡើងថ្លៃដល់ ៨០ដុល្លារក្រោយក្រុមប្រទេស OPEC+ រក្សាផែនការដំឡើងទិន្នផលប្រេងនៅដដែល

១១៖ រដ្ឋមន្ត្រីការងារ៖ រោងចក្រផលិតស្បែកជើង និងផលិតផលធ្វើដំណើរមួយចំនួននៅកម្ពុជានឹងជ្រើសរើសកម្លាំងពលកម្មបន្ថែម

១២៖ ជប៉ុនស្នើសហរដ្ឋអាមេរិកឲ្យជួយទប់ស្កាត់ ការចល័តកងកម្លាំងយោធា ក្រោយការផ្ទុះករណីឆ្លងកូវីដ-១៩ ចេញពីមូលដ្ឋានទ័ពក្នុងខេត្ត អូគីណាវ៉ា

១៣៖ អតីតនិស្សិតខ្មែររៀននៅក្រៅប្រទេស ៣៣៧នាក់ទៀត ចេញលិខិតចំហរទាមទារឱ្យ លោក សម រង្ស៉ី សុំទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត

១៤៖ ថៃបង្កើនកម្រិតប្រកាសអាសន្នសម្រាប់កូវីដ១៩ ដោយសារការរាតត្បាត នៃមេរោគបំប្លែងថ្មី អូមីក្រុង

១៥៖ អតីតនិស្សិតខ្មែរថ្នាក់អនុបណ្ឌិតនៅកូរ៉េខាងត្បូង ១៨រូប ចេញលិខិតចំហរទាមទារឱ្យ លោកសម រង្ស៉ី ធ្វើការកែតម្រូវជាបន្ទាន់ និងសុំទោសជាសាធារណៈ ចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ លោក ហ៊ុន ម៉ាណែត

១៦៖ ជប៉ុន-អូស្រ្តាលី ចុះកិច្ចព្រមព្រៀង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងវិស័យការពារជាតិ

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Apple កំពុងធ្វើតេស្តទូរស័ព្ទដែលអាចបត់បាន «iPhone Fold»

២៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម គ្រោងសាងសង់រោងចក្រផលិតអាគុយ នៅសហរដ្ឋអាមេរិក

៣៖ ខ្សែបម្រើជប៉ុន Kawabe ចូលរួមជាមួយក្លិប Wolves ផ្លាស់មកពីក្លិប Grasshoppers

៤៖ Watford ទិញបានខ្សែការពារ Hassane ដែលលេងបាន ២ទម្រង់លើកិច្ចសន្យាដល់ឆ្នាំ២០២៥

៥៖ Chelsea យកឈ្នះ Spurs ២-០ ក្នុងជើងទី១ នៃ League Cup ពីក្នុងវគ្គ ៤ក្រុមចុងក្រោយ

៦៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ League Cup រវាង Arsenal និង Liverpool ត្រូវបានពន្យារពេល ដោយសារកូវីដ១៩

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)