(កំពង់ស្ពឺ)៖ មន្រ្តីជំនាញបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងដកហូតឈើ១៤៥ដុំ ដែលឈ្មួញបម្រុង ដឹកចេញពីជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្រ្តីបរិស្ថានបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍មកថា មានឈ្មួញកំពុងបើកគោយន្តជាច្រើនគ្រឿងទៅដឹកឈើ រាប់សិបម៉ែត្រគូប ចេញពីទីតាំងលាក់ឈើខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភ្លាមមកកម្លាំងជំនាញបានទៅដល់ និងបានរឹបអូស បានឈើចំនួន១៤៥ដុំ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងវាស់វែង និងដឹកជញ្ជូនដើម្បីយកមករក្សាទុក និងចាត់ការតាមច្បាប់៕