(អេក្វាទ័រ)៖ អាជ្ញាធរគ្រប់គ្រងការសង្គ្រោះបន្ទាន់របស់ប្រទេសអេក្វាទ័រ បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ កាលពីសប្ដាហ៍មុន បានកើនឡើងដល់ ៦៥៤នាក់ ដែលវាជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតក្នុងរយៈពេលជិត ៧ទសវត្សរ៍ចុងក្រោយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា។
យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា មនុស្ស ១៦,៦០០នាក់ បានរងរបួសដោយសារគ្រោះធម្មជាតិនេះ ខណៈដែលមនុស្ស ៥៨នាក់ផ្សេងទៀតបាននិងបន្តបាត់ខ្លួន និងមនុស្សរាប់រយនាក់ទៀតកំពុងត្រូវការជម្រកស្នាក់នៅ។
រដ្ឋាភិបាលនៃប្រទេសអេក្វាទ័របានអំពាវនាវស្វែងរកជំនួយជាបន្ទាន់ ដោយតាមការប៉ាន់ប្រមាន អេក្វាទ័រត្រូវការប្រាក់ ៣ពាន់លានដុល្លារអាមេរិក ដើម្បីកសាងប្រទេសឡើងវិញក្រោយពីជួបគ្រោះរញ្ជួយដីនេះ៕