(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យភ្នាក់ងារ Fresh News ដឹងថា សាលាខេត្តបន្ទាយមានជ័យ ទទួលបានបុរេប្រទាន ថវិកាចំនួន៨០លានរៀល ពីប្រមុខរាជរដ្ឋាភិបាលដែលបាន សម្រេចផ្តល់តាមរយៈគណៈកម្មាធិការទឹកជំនន់ និងគ្រោះមហន្តរាយ ដើម្បីផ្គត់ផ្គង់នៅតាមបណ្តាលស្រុក ក្រុង ឃុំជុំវិញខេត្តបន្ទាយមានជ័យ ដែលមានផលប៉ះពាល់ភាពរីងរាំងស្ងួត។
ថវិកាទាំងអស់នេះ គឺដោះស្រាយថ្លៃប្រេង ម៉ាស៊ុត ម៉ាស៊ីនបូមទឹក ការដឹកទឹក ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះកង្វះខាតទឹកប្រើប្រាស់អោយបានទាន់ពេលវេលា៕