(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា FTC នឹងបើកវគ្គបណ្តុះបណ្តាលថ្មីមួយទៀត អំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News) បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) រៀងរាល់ចុងសប្តាហ៍ រយៈពេល៣ខែ ខាងមុខនេះ។

វគ្គបណ្តុះបណ្តាលដោយមានការបង់ថ្លៃនេះ នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ដែលមានបទពិសោធក្នុងវិស័យព័ត៌មានជាង៣០ឆ្នាំកន្លងមក។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកគឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

វគ្គថ្មីនេះនឹងចាប់ផ្តើមទទួលការចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ហើយការចូលរៀន នឹងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយអនុវត្តពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយដែលចេញដោយអង្គភាព និងគ្រូបង្គោល ហើយជាពិសេសសម្រាប់សិស្សដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 8D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង៖

១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334