Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN ថ្កោលទោសធ្ងន់ៗ ចំពោះការធ្វើតេស្តក្បាលគ្រាប់មីស៊ីល បាញ់ចេញពីនាវាមុជទឹក​កូរ៉េខាងជើង

25-04-2016 09:34

(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះប្រទេសកូរ៉េខាងជើង ដែលបានធ្វើតេស្តបាញ់ក្បាល់គ្រាប់មីស៊ីល ចេញពីនាវាមុជទឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ បានឲ្យដឹងដូច្នេះថា «ការធ្វើតេស្តរបស់ កូរ៉េខាងជើងនេះ ជាទង្វើដែលរំលោភបំពានទាំងកម្រោលទៅលើដំណោះស្រាយលេខ ១៧១៨ (ឆ្នាំ២០០៦), ១៨៧៤ (ឆ្នាំ២០០៩), ២០៨៧ (ឆ្នាំ២០១៣), ២០៩៤ (ឆ្នាំ២០១៣) និង ២២៧០ (ឆ្នាំ២០១៦) ដែលហាម មិនឲ្យរដ្ឋកុម្មុយនិស្តមួយនេះ ធ្វើការសាកល្បងអាវុធគ្រប់ប្រភេទ ដែលអន្តរជាតិហាមឃាត់»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះអង្គការសហប្រជាជាតិបានទទួលតំណឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងក្បាលគ្រាប់មីស៊ីល បាញ់ចេញពីនាវាមុជទឹក ក្រោមការបញ្ជាដោយផ្ទាល់ពីសំណាក់ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន។ ការបាញ់អាវុធទំនើបចេញ ពីក្នុងទឹកសមុទ្រជ្រៅនេះ ត្រូវបានកូរ៉េខាងជើងអះអាងថាទទួលបានជោគជ័យទាំងស្រុង៕