ក្រសួងបរិស្ថាន បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំដាក់បញ្ចូល តំបន់ព្រៃ៥កន្លែង ជាតំបន់ការពារធម្មជាតិ
25-04-2016 09:19
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំដាក់បញ្ចូល «ព្រៃឡង់ ព្រៃក្រវាញខាងត្បុង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា រាជធានីភ្នំពេញ។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការសហការជាមួយក្រសួងកសិកម្ម និងមានការចូលរួមពីបណ្តាអង្គការនានា និងមន្រ្តីនៃក្រសួងនានាផងដែរ។
សូមជំរាបថា នៅក្នុងឱកាសកម្មវិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ព្រៃឡង់ ជាព្រៃការពារក្នុងនោះរាប់ទាំងព្រៃ នៅតំបន់ភ្នំក្រវ៉ាញ៕