(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,០៣០,៩២០នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៦,២៦២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៤,១៣៦នាក់ (ស្លាប់ ១៤៤,១០៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៧១,៧៤៥នាក់ (ស្លាប់ ៥១,៦៦២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៧៣,១៥៦នាក់ (ស្លាប់ ៣១,៦០៩នាក់)
* ថៃ ឆ្លងចំនួន ២,២៣៩,៤៧៥នាក់ (ស្លាប់ ២១,៧៦៩នាក់)
* វៀតណាម ឆ្លងចំនួន ១,៨១៧,៧២១នាក់ (ស្លាប់ ៣៣,៤៧៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,៤៣២នាក់ (ស្លាប់ ១៩,២៨២នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨២,៤០១នាក់ (ស្លាប់ ៨៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៥៣៥នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១១៤,៧៨៧នាក់ (ស្លាប់ ៤០៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៥៣២នាក់ (ស្លាប់៩៨នាក់)៕