(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបាមចេញអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅបង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។

ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម៖
១៖ តំបន់ឧទ្យានជាតិភ្នំគូលែន
២៖ តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
៣៖ តំបន់បេតិកភណ្ឌអង្គរ
៤៖ តំបន់ក្រុងសៀមរាប
៥៖ តំបន់បឹងទន្លេសាប
៦៖ តំបន់ទេសចរណ៍សៀមរាបថ្មី៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖